ព័ត៌មានជាតិ
លោក ព្រាប កុល ៖ សុវត្ថិភាពចំណីអាហារ គឺជាអាទិភាពខ្ពស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល
សុវត្ថិភាព ចំណីអាហារក្នុងច្រវាក់ផលិតកម្មគឺជាអាទិភាពខ្ពស់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទីប្រាំពីរ ក្នុងគោលដៅជំរុញផលិតកម្មកសិកម្មប្រកប ដោយគុណភាព និងសុវត្ថិភាពដែលអាចប្រកួតប្រជែងក្នុងទីផ្សារជាតិនិងអន្តរជាតិដើម្បីអភិវឌ្ឈន៍សេដ្ឋកិច្ចជាតិឱ្យមានសន្ទុះយ៉ាងលឿនសំដៅឆ្ពោះទៅកាត់បន្ថយភាពក្រីក និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរ និងដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល អភិវឌ្ឍន៍កម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ “។ នេះបើតាមការលើកឡើងរបស់ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្នុងឱកាសបើកវេទិកាកសិករថ្នាក់ជាតិលើកទី១២ «សុវត្ថិភាព ចំជាអាហារ និងពិព័រណ៍ចំណេះដឹង» នៅថ្ងៃទី ០៦-០៧ ធ្នូ ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលដាយកូនៀរាជធានីភ្នំពេញ។
ក្នុងនាមរដ្ឋាភិបាល លោក ព្រាប កុល បានស្វាគមន៍ចំពោះការចូលរួមចំណែកគាំទ្រយ៉ាង សកម្មរបស់តួអង្គពាក់ព័ន្ធទាំងអស់រួមមាន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន សាជីវកម្ម សហគមន៍ និងអ្នកសិក្សាស្រាវជ្រាវទាំងអស់ក្នុងបំណងរួមចំណែកដោះស្រាយបញ្ហាខាងលើ តាមរយៈកិច្ចសហការល្អជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជា សេនាធិការរបស់រាជរដ្ឋាភិបាល និងជាមួយស្ថាប័នពាក់ព័ន្ធ ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញ និងក្រុមជនបង្គោល ការអប់រំផ្សព្វ ផ្សាយ សិក្សាស្រាវជ្រាវ ប្រមូលព័ត៌មានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងកិច្ចពិភាក្សាពហុភាគី រួមទាំងការការ ផ្តល់ធាតុចូលសម្រាប់ជាជំនួយដល់ការរៀបចំ និងតាក់តែងនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងការ អនុវត្តឲ្យកាន់តែមានគុណភាព និងប្រសិទ្ធិភាពថែមមួយកម្រិតទៀត។
លោក សឿង សារឿន នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានលើកឡើងថា ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ ត្រូវពិចារណា និងធ្វើសកម្មភាពជាដៃគូរគ្រប់ភាគី និងគ្រប់កម្រិត លើដំណើរការតាក់តែងច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ ការកៀរគរធនធាន ការអនុវត្ត និងការត្រួត ពិនិត្យ នៃចំណុចពាក់ព័ន្ធសំខាន់ៗ រួមមាន ទឹក ទុន ទីតាំងផលិត ទីផ្សារ និងទទួលទាន ឬ អាចនិយាយបានថា ផលិតកម្មដែលរាប់ពីធាតុចូលផលិតកម្ម ការប្រមូលផល ការស្តុក ថែរក្សា ការកែឆ្នៃវេចខ្ចប់ ទីផ្សារ រហូតមកដល់ ផ្ទះបាយ និងទទួលទាន។
ចំណែកលោកស្រី ងិន ណាវីរៈ មន្ត្រីជាតិសម្រប សម្រួលកម្មវិធីជំនួយខ្នាតតូចនៃមូលនិធិបរិស្ថានពិភពលោករបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានពន្យល់ថា “សុវត្ថិភាពចំណីអាហារ គឺជាចំណីដែលយើងញាំទៅមិនឈឺពោះ និងមិនមានផលប៉ះពាល់ដល់សុខភាពទៅថ្ងៃក្រោយ។ លោកស្រីបន្ថែមថា អ្នកផលិតពូជ (សត្វ ដំណាំ) អ្នកដាំដុះ អ្នកប្រមូលទិញ អ្នកកែឆ្នៃផលិតម្ហូបអាហារ អ្នកដឹកជញ្ជូន អ្នកលក់ និងអ្នកបរិភោគ អ្នករៀបចំគោលនយោបាយ អ្នកត្រួតពិនិត្យម្ហូបអាហារ និងអ្នកថែរក្សា ឬស្តូកម្ហូបអាហារ ជាអ្នកទទួលខុសត្រូវលើចំណីអាហារដែលយើងផលិត និងបរិភោគ។
តាមរយៈវេទិកាកសិករលើកទី១២នេះ គ្រោងសម្រេចបានគឺ ១) អ្នកពាក់ព័ន្ធ និងកសិករបានយល់យ៉ាងច្បាស់អំពីស្តង់ដារសុវត្ថិភាពចំណីអាហារ គោលការណ៍ណែនាំ គោលការណ៍ និងច្បាប់នៅ កម្ពុជា, ២) ភាគីពាក់ព័ន្ធ និងកសិករបានចែករំលែក និងសិក្សាពីការអនុវត្តល្អៗជាច្រើនអំពីសុវត្ថិភាពចំណីអាហារ នៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មនីមួយៗ ដែលអនុវត្តដោយបុគ្គល និងសហករណ៍កសិកម្ម, ៣) ចងក្រងឲ្យមានឯកសារស្តីពីការអនុវត្តល្អនៅក្នុងខ្សែច្រវាក់តម្លៃនីមួយៗសម្រាប់ការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារប្រកបដោយនិរន្តរភាពនៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មាន “ដល់ពេលដែលយើងត្រូវគិតគូរអំពីសុវត្ថិភាពចំណីអាហារ” បានបង្ហាញថា មានជំងឺ ៦០០លានករណី និងមនុស្សប្រមាណ៤២០ពាន់នាក់ ត្រូវបានបាត់បង់ជីវិតនៅទូទាំងសកលលោកជារៀងរាល់ឆ្នាំ ដោយសារតែបញ្ហាអាហារគ្មានសុវត្ថិភាព។ ម៉្យាងវិញទៀត អត្រាមរណៈភាពកុមារអាយុ ក្រោម៥ឆ្នាំមានប្រមាណ៤០% បង្កឡើងដោយម្ហូបអាហារគ្មានសុវត្ថិភាព។ នេះបើតាមអង្គការស្បៀងនិងកសិកម្ម នៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)។ បញ្ហានេះបានរារាំងកំណើនសេដ្ឋកិច្ច និងការបាត់បង់ផលិតភាពប្រចាំ ឆ្នាំរហូតដល់ ៩៥ពាន់លានដុល្លារ នៅក្នុងប្រទេស ដែលមានចំណូលទាប និងមធ្យម៕
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច