ព័ត៌មានជាតិ
កវី ឡុច ចន្ថា ប្រើពេល១២ឆ្នាំ ដើម្បីសរសេរសៀវភៅអក្សរសិល្ប៍ទំនើប និងបោះពុម្ពជាបីភាសា
កវី ឡុច ចន្ថា បានចំណាយពេល ១២ឆ្នាំ ដើម្បីតែងកំណាព្យទំនើប ក្នុងបំណងដើម្បីផ្ដល់ជាវិភាគទានដល់អក្សរសិល្ប៍ខ្មែរឱ្យកាន់តែសម្បូរបែប ហើយសមស្របតាមចំណូលចិត្តអ្នកអានសម័យថ្មី និងការវិវត្តចរន្តអក្សរសិល្ប៍ និងបច្ចេកវិជ្ជាពិភពលោកផងដែរ។
“កំណាព្យទំនើប ជាការរៀបរាប់អំពី សម្រស់សោកនាដកម្មនៃបាតុភូតរូបវិទ្យាដែលបន្ថែមនូវមនោសញ្ចេតនា និងអារម្មណ៍ ដោយទុកជូនអ្នកអានធ្វើការបកស្រាយដោយខ្លួនឯង”។ នេះជាការផ្តល់អត្ថន័យនៃពាក្យថាកំណាព្យទំនើប ដោយលោក ឡុច ចន្ថា។
លោកបានបន្ថែមថា “ កំណាព្យទំនើបកើតពីប្រពៃណីយ៍ តែមិនមែនជាការសរសេរបែបបុរាណ។ បង្ហាញ តែមិនប្រាប់(to show but not tell) ពោលគឺ សរសេរត្រឹមបង្ហាញពីគោលបញ្ហា បង្ហាញព្រឹត្តិការណ៍ និងប្រើរូបភាព ដើម្បីបញ្ចេញទស្សនៈ ដែលជៀសវាងការប្រៀនប្រដៅត្រង់ៗ ដោយអញ្ជើញអ្នកអានឱ្យចូលរួមដោយមិនចំពោះ ក្នុងការវិភាគ ឬបញ្ចេញទស្សនៈ ទៅតាមបទពិសោធន៍ និងចំណេះជំនាញផ្ទាល់ខ្លួន ”។
លោកបញ្ជាក់ថាសៀវភៅដែលមាន ចំណងជើងថា ចន្លោះ នេះ នឹងផ្តល់ជូនអ្នកអាននូវ ឱរសនៃបណ្តូលវប្បធម៌ តថភាពសង្គម ច្បាប់សកល សិល្ប៍នយោបាយ ជម្រៅទស្សនវិជ្ជា ធម្មជាតិវិជ្ជា វិទ្យាសាស្ត្រព្រលឹងវិញ្ញាណ និងពាក់ព័ន្ធទ្រឹស្តីសាសនានានា…។ល។ កំណាព្យនេះត្បិតអាចអានបានគ្រប់វ័យ គ្រប់និន្នាការទស្សនៈដោយសេចក្តីសោមនស្ស តែសាកសមបំផុតសម្រាប់អ្នកស្នេហាកិច្ចនយោបាយ ទស្សនវិជ្ជា អ្នកវិទ្យាសាស្ត្រព្រលឹងវិញ្ញាណ ធម្មជាតិវិជ្ជា សាសនិកជន និងអ្នកស្នេហាអក្សរសាស្ត្រ។ល។
គួរបញ្ជាក់ផងដែរថា សៀវភៅកំណាព្យទំនើបដែលស្នាដៃដំបូងនេះ មានផ្សាយចេញជាបីភាសា ខ្មែរ អង់គ្លេស និងចិន៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?