Connect with us

ព័ត៌មានជាតិ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្លិបអ្នកកាសែតកម្ពុជា រៀបចំកិច្ចពិភាក្សាស្ដីពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា

បានផុស

នៅ

ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្លិបអ្នកកាសែតកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា ដោយកិច្ចពិភាក្សានេះ មានការចូលរួមជាវាគ្មិនពីតំណាងរាជរដ្ឋាភិបាល តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងវាគ្មិនជាជនបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សាតុមូលនេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ ផ្ដោតជាសំខាន់លើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» ដែលតាមរយៈប្រធានបទនេះ នឹងឆ្លុះបញ្ចាំងដល់ការលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ តាមរយៈការបង្កើនការទទួលខុសត្រូវ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីកសាងសង្គមមួយមានលក្ខណៈស៊ីវីល័យ និងសុខដុមរមនា។

ក្នុងកិច្ចពិភាក្សានេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើបទបង្ហាញស្ដីពី «សេរីភាពបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា» ហើយលោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើបទបង្ហាញស្ដីពី «សេរីភាពបញ្ចេញមតិតាមច្បាប់អន្តរជាតិ»។

ដោយឡែក វាគ្មិនដែលជាជនបរទេសមកពីអឺរ៉ុប និងអូស្ត្រាលី បានចែករំលែកព័ត៌មានស្តីពីសិទ្ធិសេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវនៅក្នុងប្រទេស និងទ្វីបដែលពួកគេរស់នៅរៀងៗខ្លួន ដែលក្នុងនោះ លោក Pierre Gillette អតីតអ្នកកាសែតបារាំង បទបង្ហាញស្តីពី «សេរីភាពបញ្ចេញមតិនៅប្រទេសបារាំង និងនៅអឺរ៉ុប និងលោកបណ្ឌិត Digby James WREN អ្នកស្រាវជ្រាវជនជាតិអូស្ត្រាលី ធ្វើបទបង្ហាញស្តីពី «សេរីភាពបញ្ចេញមតិនៅប្រទេសអូស្ត្រាលី និងប្រទេសអភិវឌ្ឍនានា»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម