ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការកើនឡើងចំនួនសមាជិក-សមាជិកា ស.ស.យ.ក បង្ហាញពីការបំពេញតួនាទីដ៏សកម្មក្នុងដំណើរប្រព្រឹត្តទៅ នៃសង្គម
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គូសបញ្ជាក់ថា ការកើនឡើងចំនួនសមាជិក-សមាជិកា ស.ស.យ.ក បង្ហាញអំពីតួនាទីដ៏សំខាន់ នៃមហាក្រុមគ្រួសារ ស.ស.យ.ក ដែលបាននិងកំពុងបំពេញតួនាទីចូលរួមយ៉ាងសកម្មក្នុងដំណើរប្រព្រឹត្តទៅ នៃសង្គម។

ការគូសបញ្ជាក់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារ ស.ស.យ.ក បម្រើការនៅទីស្ដីការគណៈរដ្ឋមន្ត្រីចំនួន ៧៧ រូប នាអគារ The Kampusកាលពីរសៀលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣។

នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានអំណរគុណចំពោះ ឯកឧត្ដម វង្សី វិស្សុត ដែលផ្ដល់ការអនុញ្ញាតឲ្យមានការរៀបចំក្រុមការងារ ស.ស.យ.ក បម្រើការនៅទីស្ដីការគណៈរដ្ឋមន្ត្រី។ ទន្ទឹមនោះ ឯកឧត្ដម ក៏បានគូសបញ្ជាក់ថា «កិច្ចការសង្គម ជាកិច្ចការសំខាន់ដែលមិនអាចរំលងបាន ហើយការរីកលូតលាស់ នៃចំនួនសមាជិក សមាជិកា ស.ស.យ.ក ពីមួយថ្ងៃទៅមួយថ្ងៃ បានបង្ហាញអំពីតួនាទីដ៏សំខាន់ នៃមហាក្រុមគ្រួសារ ស.ស.យ.ក ដែលបាននិងកំពុងបំពេញតួនាទីចូលរួមយ៉ាងសកម្មក្នុងដំណើរប្រព្រឹត្តទៅ នៃសង្គម និងរួបរួមគ្នាជាធ្លុងមួយក្នុងនាមជាយុវជនបន្តវេន»។

ក្នុងបរិយាកាសដ៏មានអត្ថន័យនេះ ឯកឧត្ដម គួច វែងស្រ៊ុន បានប្ដេជ្ញាចិត្តក្នុងការចូលរួមបន្តស្មារតីលើកកម្ពស់សមត្ថភាពយុវជន និងអនុវត្តការងារស្របតាមស្មារតី និងគោលការណ៍របស់ ស.ស.យ.ក ដើម្បីជាសក្ខីភាព និងឆ្លើយតបទៅនឹងសេចក្ដីទុកចិត្តពីសំណាក់ ឯកឧត្ដម ហ៊ុន ម៉ានី និងឯកឧត្ដម វង្សី វិស្សុត ចំពោះការផ្ដល់ឱកាសឲ្យ ឯកឧត្ដម ក្នុងការចូលរួមដឹកនាំ និងគាំទ្របុព្វហេតុជាតិ និងមាតុភូមិជាមួយក្រុមគ្រួសារ ស.ស.យ.ក។

ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានមានប្រសាសន៍អបអរសាទរគម្រប់ខួប ៤៥ ឆ្នាំ នៃថ្ងៃកំណើត ស.ស.យ.ក (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣) កន្លងទៅនេះផងដែរ។ ទន្ទឹមនោះ ឯកឧត្ដម ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះស្មារតីរបស់ក្រុមគ្រួសារ ស.ស.យ.ក ដែលលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ចូលរួមជាបញ្ញា ស្មារតី កម្លាំងកាយ ចិត្ត រហូតសម្រេចសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់សម្រាប់ប្រទេសជាតិ និងមាតុភូមិ។

គួរជម្រាបថា ពិធីប្រកាសទទួលស្គាល់ក្រុមការងារ ស.ស.យ.ក បម្រើការនៅទីស្ដីការគណៈរដ្ឋមន្ត្រីចំនួន ៧៧ រូប នាអគារ The Kampusកាលពីម្សិលមិញ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រួមទាំង ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក ជាច្រើនរូបផងដែរ៕
អត្ថបទ ៖ ពិសី



-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច