Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍ជិត ១ ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ

បានផុស

នៅ

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ធំ ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ៥៤០ នាក់ ឱ្យ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស លើ​មុខ​ជំនាញ​សំខាន់ៗ ៨ ប្រភេទ ដោយ​ឥតគិតថ្លៃ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ធំ វិទ្យាស្ថាន ត្រូវការ​យុវជន​មក​រៀន​ជំនាញ​ដូចជា ការងារ​កំបោរ (​សំណង់​) ចំនួន ៣០ នាក់, ការ​ដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ​ចំនួន ៩០ នាក់ ,ការ​ផ្សារ​អគ្គិសនី (​ផ្សារដែក​) ចំនួន ៦០ នាក់ ,ការថែទាំ និង​ជួសជុល​រថយន្ត​ចំនួន ៦០ នាក់ ,សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន​ចំនួន ៦០ នាក់, ការ​កែច្នៃ​បន្លែ និង​ផ្លែឈើ​ចំនួន ៩០ នាក់ ,ការ​ដាំ ថែទាំ និង​ប្រមូល​ផល​ស្វាយចន្ទី​ចំនួន ៩០ នាក់ ,សេវាកម្ម​កុំព្យូទ័រ​ចំនួន ៦០ នាក់។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ថា យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ត្រូវ​មាន​អាយុ​ចាប់ពី ១៥ ឆ្នាំ ឡើង​ទៅ មាន​ប័ណ្ណ​សមធម៌ ឬ​បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ។ ចំពោះ​ព័ត៌មាន​លម្អិត សូម​មក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ធំ ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​វិទ្យាល័យ​កំពង់ធំ ក្រោយ​បុរី​កុមារ​កំព្រា ខេត្ត​កំពង់ធំ។

ជាមួយ​នេះ ដោយសារ​តែ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ជា​កម្មវិធី​អាទិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្រាប់​ក្រុម​យុវជន​មកពី​គ្រួសារ​ក្រីក្រ ដូចនេះ សិក្ខាកាម​ដែល​មាន​បណ្ណ​សមធម៌ ឬ​បណ្ណ​ក្រីក្រ​ទាំងអស់ ក្រៅពី​ទទួល​បាន​ការ​សិក្សា​ដោយ​ឥតគិតថ្លៃ​រួច​ហើយ​នោះ ក៏​នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន ២៨ ម៉ឺន​រៀល ក្នុង​មួយ​ខែ រហូត​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

Netanyahu គំរាមបញ្ចប់បទឈប់បាញ់ និងប្រយុទ្ធឲ្យក្រុមហាម៉ាសស្គាល់ដៃ បើមិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍

ព័ត៌មានជាតិ១ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៩ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម