ព័ត៌មានជាតិ
មកដល់ពេលនេះ តើទំនាក់ទំនងកម្ពុជា-វៀតណាម ឈានដល់កម្រិតណា?
កម្ពុជា-វៀតណាម បានបង្កើតទំនាក់ទនងការទូតផ្លូវការជាមួយគ្នាអស់រយៈពេល ៥៦ឆ្នាំមកហើយ ដោយបានជួយគ្នាទៅវិញទៅមក ជាពិសេស នៅក្នុងសង្គ្រាមឥណ្ឌូ-ចិន។ គិតមកដល់ពេលនេះទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅតែមានទំនាក់ទំនងល្អជាមួយគ្នាបន្តទៀត ទោះបីជាកម្ពុជាបានផ្លាស់ប្តូររាជរដ្ឋាភិបាលអាណត្តិថ្មីក៏ដោយ។ តើទំនាក់ទំនងរវាង កម្ពុជា-វៀតណាម ឈានដល់កម្រិតណា?
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅក្នុងកិច្ចសម្ភាសពិសេសជាមួយ«កម្ពុជាថ្មី» បានឱ្យដឹងថា ទំនាក់ទំនងកម្ពុជា-វៀតណាម មិនកំណត់ថា ជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យនោះទេ ប៉ុន្តែ គឺជាទំនាក់ទំនងដ៏ពិសេសមួយ។ លោកថា នៅឆ្នាំ២០២៤ និងឆ្នាំក្រោយៗទៀត វៀតណាម នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យ ដែលក្នុងនោះ មានកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ជាវិស័យយ៉ាងសំខាន់ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
បន្ថែមពីនេះ ប្រទេសទាំងពីរ នឹងបន្តសហការគ្នា ដើម្បីអនុវត្តឱ្យបានល្អនូវសន្ធិសញ្ញា និងMOU នានា ដែលភាគីទាំងពីរបានចុះហត្ថលេខាក្នុងរយៈពេលកន្លងមក ដែលមានដូចជា MOU អំពីទេសចរណ៍សម្រាប់ដំណាក់កាល ២០២៣-២០២៨ សន្ធិសញ្ញាស្តីពីពាណិជ្ជកម្មព្រំដែន និងកិច្ចព្រមព្រៀងដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០២៣-២០២៤។ ទន្ទឹមនឹងនោះ ការវិនិយោគ និងធុរកិច្ចរបស់ប្រទេសទាំងពីរ នឹងជំរុញការស្វែងរកនូវឱកាសល្អ ដើម្បីវិនិយោគ និងផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នានៅក្នុងឆ្នាំ២០២៤ និងឆ្នាំក្រោយៗទៀត។ នេះ គឺជាការបញ្ជាក់បន្ថែមរបស់លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។
លោកបានបញ្ជាក់បន្ថែមថា វិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងមានការរីកចម្រើនយ៉ាងល្អប្រសើរ ប៉ុន្តែ ដើម្បីជំរុញឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (ការនាំចេញនាំចូលរវាងប្រទេសទាំងពីរ) ពិសេស ការនាំចេញរបស់កម្ពុជាទៅវៀតណាមឱ្យកាន់តែរីកចម្រើនល្អបន្ថែមទៀត ប្រទេសទាំងពីរគួរអនុវត្តនូវវិធានការមួយចំនួនដូចជា ទី១. ភាគីទាំងពីរគួរត្រួតពិនិត្យ និងធ្វើវិសោធនកម្មនូវប្រព័ន្ធច្បាប់ ដើម្បីអភិវឌ្ឍវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទី២. ត្រូវពិនិត្យ និងកាត់បន្ថយ ឬអនុវត្តនូវគោលនយោបាយអនុគ្រោះពន្ធចំពោះទំនិញនានា ជាពិសេសទំនិញដែលមានប្រភពដើមនៃប្រទេសទាំងពីរ និងទី៣. ជំរុញធុរកិច្ចនៃប្រទេសទាំងពីរ គឺជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានល្អបន្ថែមទៀត៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ