Connect with us

ព័ត៌មានជាតិ

អភិបាល​រង​រាជធានី​ភ្នំពេញ​៖ រដ្ឋមិនមានកញ្ចប់ថវិកាកសាងព្រះវិហារ ឬហេដ្ឋារចនាសម្ព័ន្ធនៅតាមវត្តអារាមទេ

បានផុស

នៅ

រដ្ឋមិនមានកញ្ចប់ថវិកាសម្រាប់កសាងព្រះវិហារ ឬហេដ្ឋារចនាសម្ព័ន្ធនៅតាមវត្តអារាមនោះទេ។ ចំពោះថវិកាឬបច្ច័យដែល​ទទួលបានដើម្បីយកមក​សាងសង់ព្រះវិហារ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្តអារាមគឺបានមកពីការចូលរួមរបស់ពុទ្ធបរិស័ទឬសប្បុរសជននានា ដែលភាគច្រើននៃបច្ច័យទាំងនោះបានមកពីការធ្វើបុណ្យផ្កាក៏ដូចជាបុណ្យកឋិនទានជាដើម។ នេះជាលើកឡើងរបស់លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញឆ្លើយតបទៅនឹងការស្នើសុំរបស់​​ប្រជាពលរដ្ឋ ពាក់ព័ន្ធការសុំ​ឲ្យ​អាជ្ញាធររាជធានីភ្នំពេញជួយស្ថាបនាវត្តអារាមក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងទីធ្លាវត្តឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវេទិកាសាធារណៈបងប្អូនប្រជាពលរដ្ឋបានលើកឡើងពាក់ព័ន្ធទៅលើវិស័យសាធារណការ ក្រៅពីនេះ​មាន​បញ្ហាបរិស្ថាន រដ្ឋាករទឹក (សុំតបណ្តាញទឹកស្អាត) វិស័យអប់រំ, សាសនានិងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយផងដែរ។

លោក ហួត ហៃ បាន​បញ្ជាក់ថា ក្នុងវេទិកាប្រជាពលរដ្ឋបានលើកឡើងជាសំណួរនិង​សំណូមពរផ្ទាល់មាត់មានចំនួន​១៩ បញ្ហា និងសំណើរសំណូមពរ ជាលាយល័ក្ខអក្សរដាក់ចូលក្នុងប្រអប់សំបុត្រចំនួន ៥៥ ច្បាប់ ដែលក្នុងនោះក៏មានការស្នើសុំស្ថាបនាទីវត្តអារាមផងដែរ។

ពាក់ព័ន្ធ​ការ​កសាងព្រះវិហារ​​ ឬហេដ្ឋារចនាសម្ព័ន្ធនៅតាមវត្តអារាម លោក​ ហួត ហៃ បញ្ជាក់​ថា រដ្ឋមិនមានកញ្ចប់ថវិកា​សម្រាប់​កសាង​ព្រះវិហារ​ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្តអារាម​នោះទេ។ ថវិកា​សម្រាប់​សាងសង់​ព្រះវិហារ​ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានាគឺបានមកពីការចូលរួមរបស់ពុទ្ធបរិស័ទឬសប្បុរសជននានា ដែលបានមកពីការធ្វើបុណ្យផ្កាក៏ដូចជាបុណ្យកឋិនទានជាដើម។

ដោយឡែក​ពាក់ព័ន្ធទៅនឹងតម្រូវការរបស់​ប្រជាពលរដ្ឋ ជាពិសេស​ស្នើ​សុំដោះ​ស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង ការស្ថាបនាផ្លូវ លូប្រឡាយ មន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរនឹង​ធ្វើការដោះស្រាយភ្លាមៗនៅនឹងទីកន្លែងតែម្តង។

លោកថា រាល់សំណើរសំណូមពររបស់បងប្អូនប្រជាពលរដ្ឋទាំងផ្ទាល់មាត់និងជាលាយល័ក្ខអក្សរ រដ្ឋបាលរាជធានីភ្នំពេញនឹង​យកទៅប្រជុំពិភាក្សាដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋភ្លាមៗ។

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើឡើង ១ ឆ្នាំម្តង ក្នុងត្រីមាសទី ៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈជាដើម។

តាមរយៈវេទិកានេះ ក៏ចង់បង្ហាញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានបំពេញការងារបំរើប្រជាពលរដ្ឋកន្លងមកនោះតើបានគ្រប់ជ្រុងជ្រោយទេ ឬនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍន៍ ជាមួយនិងការផ្តល់សេវាសាធារណៈបានកាន់ល្អប្រសើរឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម