ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្ទមុន្នី៖ ពិធីបុណ្យរំលឹកគុណអង្គរ រួមចំណែកដល់ការផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍កម្ពុជា
ក្រៅពីការប្រារព្ធឡើង ដើម្បីរំលឹកដល់បុព្វការីជនគ្រប់ជំនាន់ ដែលបានខិតខំកសាង ថែរក្សា ការពារ និងអភិរក្សរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាននោះ ពិធីបុណ្យរំលឹកគុណអង្គរ ពិតជាបានរួមចំណែកដល់ការផ្សព្វផ្សាយបន្ថែមទៀតអំពីសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា។ នេះ គឺជាការលើកឡើង របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងពិធីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

លោកជំទាវបណ្ឌិត បានលើកឡើងថា ការរៀបចំពិធីបុណ្យនេះ ជាការបង្កើតនូវទំនៀមទម្លាប់ និងវប្បធម៌នៃការដឹងគុណ ដែលជាតម្លៃសីលធម៌សម្រាប់កូនចៅជំនាន់ក្រោយចងចាំ និងស្គាល់ប្រភព និងអរិយធម៌ ដែលដូនតាបន្សល់ទុក ហើយមិនខុសពីអ្វីដែលធ្លាប់ធ្វើកន្លងមក ដើម្បីរំលឹកយុវជន យុវតីថា ផឹកទឹកឱ្យនឹកដល់ប្រភព។ លោកជំទាវបន្តថា ពិធីនេះប្រាកដនឹងរួមចំណែកដល់ការផ្សព្វផ្សាយបន្ថែមទៀតអំពីសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ដែលភ្ញៀវទេសចរនឹងអាចបន្តទស្សនាសក្ខីកម្មដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរដែលមានទេពកោសល្យខ្ពស់ និងដើម្បីបញ្ជាក់បន្ថែមទៀតនូវអ្វីដែលមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា៖ «យើងប្រជារាស្ត្រខ្មែរភ្ញាក់រលឹករក្សាការពារទឹកដីកម្ពុជា អធិបតេយ្យភាពថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ ដើម្បីកសាងប្រទេសជាតិឱ្យក្លាយទៅជាកោះសន្តិភាពឡើងវិញ»។ លោកជំទាវបណ្ឌិត បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការបន្តនូវស្មារតីដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺវិស័យវប្បធម៌ និងទេសចរណ៍ ត្រូវបានគេមើលឃើញថា មានការរីកចម្រើន និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីទាក់ទាញភ្ញៀវគ្រប់ជាតិសាសន៍។ ជាក់ស្តែង ការអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរទាំងមូល បានឆ្លងកាត់ការផ្លាស់ប្តូរសោភ័ណភាព ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំកំពូលៗជាតិ ដែលទទួលស្គាល់ដោយសាធារណជន។ ជាពិសេស ព្រឹត្តិការណ៍ថ្ងៃនេះ ក៏ជាការរំលឹកខួបលើកទី៣១ នៃការសម្រេចចិត្តរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងការចុះបញ្ចូលអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានយកឱកាសនេះ ប្រកាសថា អង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ អាស្រ័យហេតុនេះ ត្រូវរួបរួមគ្នាការពារទឹកដីកម្ពុជា និងទទួលខុសត្រូវចំពោះជោគវាសនាអនាគតរបស់ប្រទេសជាតិឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសន្តិភាពជានិរន្តរ៍។ លោកជំទាវបន្ថែមថា៖ «យើងទាំងអស់គ្នាឯកភាពជាឯកច្ឆ័ន្ទថា អង្គរ គឺជាស្មារតីនៃឯកភាពជាតិ រំលឹកដល់ឯកភាពជាតិ និងអន្តរជាតិ និងជាគំរូដ៏ថ្លៃថ្លាបំផុតនៃកិច្ចសហប្រតិបត្តិការគ្មានព្រំដែនរវាងប្រជាជាតិនានាក្នុងពិភពលោក»។

លោកជំទាវបណ្ឌិត ក៏បានគាំទ្រដល់ការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវបេតិកភណ្ឌវប្បធម៌ និងសិល្បៈជាតិ ដើម្បីជាប្រយោជន៍ដល់ការអភិរក្ស ដោយបន្តរក្សាបាននូវគុណតម្លៃជាសកលនៃអង្គរ ស្របតាមគោលការណ៍ណែនាំប្រតិបត្តិការរបស់អង្គការយូណេស្កូ និងការដាក់ឱ្យដំណើរការបណ្តុះបណ្តាលជំនាញដូនតាពី ៤៥ ០០០ ទៅ ៧៥ ០០០នាក់ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្រ មន្ទីរបញ្ចកោណ អាណត្តិទី៧ របស់រដ្ឋាភិបាលកម្ពុជា។ សូមជម្រាបជូនថា បុណ្យរំលឹកគុណអង្គរ ធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣៕


អត្ថបទ៖ គឿន វេត

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១១ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា