ព័ត៌មានជាតិ
កម្ពុជា-ជប៉ុន ព្រមព្រៀងឱ្យមានលំហាត់យោធាកងទ័ពជើងទឹករួមគ្នា ដើម្បីរឹតចំណងប្រទេសទាំងពីរឱ្យកាន់តែជិតស្និត
តបតាមការស្នើសុំរបស់លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមឱ្យមានលំហាត់យោធារួមគ្នារវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុនឱ្យកាន់តែជិតស្និត។ យ៉ាងណាក៏ដោយ នេះ គឺគ្រាន់តែជាការព្រមព្រៀងគ្នាជាគោលការណ៍ប៉ុណ្ណោះ រីឯការអនុវត្តលំហាត់យោធាជាក់ស្តែងរួមគ្នានេះនឹងធ្វើឡើងនៅពេលណានោះ មិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។

លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានស្នើទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យមានលំហាត់រួមទ្វេភាគីរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុននេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្រ្តីកម្ពុជានៅវិមានសន្តិភាព នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ។ លោក UENO Atsushi បានជម្រាបសម្តេចធិបតីថា ជប៉ុនប្រកាន់ជំហរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យសន្តិសុខ និងការពារជាតិ។ ត្រង់ចំណុចនេះ លោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានសម្តែងនូវក្តីរីករាយដែលកន្លងទៅថ្មីៗនេះ កងស្វ័យការពារជើងគោកជប៉ុន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១ នៃក្រុមការងារកងទ័ពជើងគោកកម្ពុជា-ជប៉ុន។ មិនតែប៉ុណ្ណោះ លោក UENO Atsushi ក៏បង្ហាញនូវជំហររបស់ជប៉ុនក្នុងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីបន្តចូលរួមក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាព ទាំងក្នុងក្របខណ្ឌតំបន់ និងសាកល។

ចំពោះវិស័យសន្តិសុខ និងការពារជាតិនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការគាំទ្រចំពោះគោលគំនិតនៃការបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធរវាងកម្ពុជា-ជប៉ុន តាមរយៈការអនុវត្តនូវសកម្មភាពជាក់ស្តែងនានា មានជាអាទិ៍ យន្តការកិច្ចប្រជុំក្រុមការងារកងទ័ពជើងគោក និងកងទ័ពជើងគោក ដែលសម្តេចធិបតី ផ្ទាល់ ជាអ្នករៀបចំឱ្យមានយន្តការនេះ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងដំណើរទស្សនកិច្ចរបស់នាវាកងស្វ័យការពារជើងទឹកជប៉ុននៅកម្ពុជា ក្នុងឆ្នាំ២០២៤ ខាងមុខ។ ចំណែក ការរៀបចំលំហាត់រួមកងទ័ពជើងទឹកកម្ពុជា-ជប៉ុនតាមសំណើរបស់ភាគីជប៉ុន សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានគាំទ្រ ហើយសម្តេចថែមទាំងគាំទ្រលើការងារបោសសម្អាតមីនថែមទៀត។

ដោយឡែក ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មវិញ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យប្រទេសជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការជួយដល់ប្រទេសកម្ពុជាលើការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ជាពិសេស ការធ្វើយ៉ាងណាប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់។ សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន និងបានលើកទឹកចិត្តឱ្យប្រទេសជប៉ុនជំរុញវិនិយោគធុនតូច និងមធ្យម ឱ្យបានកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។ ការគាំទ្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នេះ ជាការឆ្លើយតបទៅកាន់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានអះអាងថា ប្រទេសជប៉ុនប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមានជាអាទិ៍ វិស័យវិនិយោគ ការតភ្ជាប់ បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៩ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក