ព័ត៌មានជាតិ
កម្ពុជា វៀតណាម និងឡាវ ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន
លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិបានមានប្រសាសន៍ថា កម្ពុជា វៀតណាម និងឡាវ បានប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស បទល្មើសគ្រឿងញៀន បទល្មើសឆ្លងដែន បទល្មើសព្រៃឈើ និងឧក្រិដ្ឋកម្មឆ្លងដែន។

ថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំកំពូលសភា CLV លើកទី១ ស្ដីពីការពង្រឹងតួនាទីភារកិច្ច នៃរដ្ឋសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ-វៀតណាម នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ចាប់ថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានបន្តទៀតថា «ក្នុងស្មារតីនេះក្នុងនាមក្រសួងការពារជាតិ
នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមគាំទ្រចំពោះស្មារតីកិច្ចប្រជុំកំពូលសភា CLV លើកទី១ ស្ដីពីការពង្រឹងតួនាទីភារកិច្ច នៃរដ្ឋសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ-វៀតណាម នាពេលនេះ»។

លោកឧត្តមសេនីយ៍បានបន្តទៀតថា ក្រសួងការពារជាតិកម្ពុជាបានប្ដេជ្ញាចូលរួមចំណែកដល់ការគិតគូរអំពីចក្ខុវិស័យទិសដៅទៅអនាគតជាដៃគូយុទ្ធសាស្ត្រ និងផែនការសកម្មភាពទាំងឡាយសម្រាប់អនុវត្តកម្មវិធីនានានៃកិច្ចសហប្រតិបត្តិការរបស់យើង។

កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងល្អចំណង មិត្តភាព សាមគ្គីភាព
ក្នុងកិច្ចសហប្រិតិបត្តិការល្អរវាងប្រទេសទាំង៣ ឱ្យកាន់តែរឹងមាំ ស្អិតល្មួត និងមានប្រសិទ្ធភាពឡើងថែមទៀត
ដើម្បីជាផលប្រយោជន៍នៃប្រជាជនប្រទេសយើងទាំង៣៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ