Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ តំបន់រុនតាឯក និងតំបន់ពាក់ស្នែង ជានិមិត្តរូបនៃការអភិវឌ្ឍ ដើម្បីអភិរក្ស

បានផុស

នៅ

តំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក និងតំបន់ពាក់ស្នែង គឺជានិមិត្តរូបនៃការអភិវឌ្ឍ ដើម្បីការអភិរក្ស។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨​ ខែធ្នូ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ «បើនិយាយនៅទីនេះ កំពុងអភិវឌ្ឍន៍ថ្មី និងតំបន់ពាក់ស្នែង ដែលកំពុងអភិវឌ្ឍ តែមិនទាន់រៀបរយ មិនទាន់មានពលរដ្ឋចូលទេ គឺជានិមិត្តរូបនៃការអភិវឌ្ឍ ដើម្បីអភិរក្ស»។ ក្នុងន័យនេះ សម្ដេចធិបតី ចង់គូសបញ្ជាក់ដូច្នេះថា រាជរដ្ឋាភិបាលរួមគ្នាអភិវឌ្ឍន៍ជាតិជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងសម័យបច្ចុប្បន្ន និងទៅអនាគត ប៉ុន្តែក៏មិនអាចភ្លេចបានឡើយនូវបុព្វហេតុក្នុងការអភិរក្សនូវកេរដំណែលរបស់ដូនតា។

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល មិនអាចជ្រើសរើសជម្រើសណាមួយ ហើយបោះចោលជម្រើសណាមួយឡើយ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល បានគិតទាំងការអភិវឌ្ឍ និងទាំងការអភិរក្ស ដែលត្រូវដើរទន្ទឹមគ្នាជានិច្ច។

ក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើសទីលំនៅមកនៅក្នុងតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក នាពេលនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤៣ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤៤ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៤៥ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៤៦ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម