ព័ត៌មានជាតិ
ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញនគរបាលឱ្យពង្រឹងខឿនសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែវិច្ឆិកា និងផ្សព្វផ្សាយផែនការផ្សេងៗ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានជំរុញដល់កងកម្លាំងនគរបាលទាំងអស់ឱ្យពង្រឹងខឿនសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងបន្តផ្សព្វផ្សាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពតាមខ្នងផ្ទះ និងទទួលសំណូមពររបស់ប្រជាពលរដ្ឋក្នុងសហគមន៍។

កិច្ចប្រជុំនេះបានផ្តោតសំខាន់លើរបៀបវរ:ធំៗចំនួន២ រួមមាន ទី១. ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ និងទី២. ផែនការ ការពារ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញដល់កម្លាំងនគរបាលជំនាញ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនៅតាមខ្នងផ្ទះ និងស្តាប់នូវរាល់ការសំណូមពរ បញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋជួបប្រទះក្នុងសហគមន៍។ ជាមួយគ្នានេះ ត្រូវពង្រឹងប្រសិទ្ធិភាពការងារជំនាញ ពិសេស ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបន្តផ្តល់សេវាសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋឱ្យបានទាន់ពេលវេលា។ លើសពីនេះ ត្រូវពង្រឹង របៀបរបបការងាររដ្ឋបាល និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេស បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង និងបន្តអនុវត្តការងារ តួនាទី ភារកិច្ចឱ្យបានល្អ ព្យាយាមពង្រឹងសមត្ថភាព ចំណេះ ជំនាញ ច្បាប់បច្ចេកវិទ្យាជាដើម។

បន្ថែមពីនេះ ចំពោះនគរបាលការពារព្រំដែនគោក ត្រូវគ្រប់គ្រងសភាពការណ៍នៅតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចនៃប្រទេសជិតខាង ដើម្បីព្រំដែនមានសុខសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

ដើម្បីឱ្យធានាបានសន្តិសុខសណ្តាប់ធ្នាប់កាន់តែមានប្រសិទ្ធិភាព លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្សព្វផ្សាយ និងដាក់ចេញនូវផែនការមួយចំនួនដល់កម្លាំងនគរបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងខឿនសន្តិសុខ ជាតិ សុវត្ថិភាពសង្គម ធ្វើឱ្យដូចជាភ្លៀងរលឹមក្នុងការចុះក្តាប់សភាពការណ៍ទូទៅ ដែលកើតឡើងជាយថាហេតុ និងត្រូវត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីដោះស្រាយរាល់សភាពការណ៍កើតឡើង៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ