ព័ត៌មានជាតិ
សម្ដេចធិបតី៖ ការដោះដូរពលរដ្ឋពីក្នុងតំបន់អង្គរ មិនមែនដើម្បីយកដីលក់ឱ្យឯកជនទេ តែដើម្បីប្រយោជន៍រួមសម្រាប់ជាតិ និងពលរដ្ឋ
នៅចំពោះមុខពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា ការផ្លាស់ប្ដូរទីលំនៅពលរដ្ឋពីក្នុងតំបន់អភិរក្សអង្គរ គឺមិនមែនដើម្បីយកដីលក់ឱ្យក្រុមហ៊ុនឯកជនទេ តែដើម្បីជាការគិតគូរដល់ប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ «សម្ដេចតេជោ មិនឱ្យពលរដ្ឋចេញពីកន្លែងតំបន់អង្គរ ដើម្បីយកដីលក់ឱ្យឯកជនទេ មិនមែនយកដីកន្លែងនោះ ដើម្បីផលប្រយោជន៍អ្នកណាមួយទេ ប៉ុន្តែដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នា»។
សម្ដេចធិបតី បានបន្តថា ប្រសិនបើប្រជាពលរដ្ឋ គិតថា សម្ដេចតេជោ មានគំនិតទុច្ចរិកក្នុងគោលបំណងឱ្យប្រជាពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីយកដីរបស់ពួកគាត់ទៅឱ្យក្រុមហ៊ុនវិនិយោគ នោះប្រហែលជាប្រជាពលរដ្ឋមិនស្ម័គ្រចិត្តមកទីតាំងថ្មីនេះឡើយ។

ផ្ទុយទៅវិញ ដាច់ខាតសម្ដេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាល ក៏មិនធ្វើបែបនេះដែរ ដោយពេញមួយជីវិតរបស់សម្ដេចតេជោ គឺតស៊ូដើម្បីប្រជាជន តស៊ូដើម្បីការពារជាតិ ការពារសម្បត្តិវប្បធម៌ជាតិ ដែលមិនអាចសម្ដេចទៅបំផ្លាញការខិតខំរបស់សម្ដេចនោះទេ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ