ព័ត៌មានជាតិ
ហ្គាណា ចង់ឱ្យមានការផ្លាស់ប្ដូរក្នុងការហ្វឹកហ្វឺនលើវិស័យយោធាជាមួយកម្ពុជា
ប្រទេសហ្គាណា មានបំណងចង់ឱ្យមានការផ្លាស់ប្តូរសិក្ខាកាមយោធាជាមួយកម្ពុជា ដោយក្នុងនោះ ផ្លាស់ប្ដូរលើការហ្វឹកហ្វឺនបណ្តុះបណ្តាលវិស័យកងទ័ពរវាងប្រទេសទាំងពីរ កម្ពុជា-ហ្គាណា។ បំណងនេះ ត្រូវបានលើកឡើងដោយលោករដ្ឋមន្ត្រីការពារជាតិហ្គាណា នៅក្នុងជំនួបទ្វេភាគីជាមួយលោក ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា។

ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិទាំងពីរនេះ ធ្វើឡើងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ គ្រាដែលលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ លើកទី៧ នៅទីក្រុងអាក្រា ប្រទេសហ្គាណា។
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រីការពារជាតិហ្គាណា ក៏បានលើកឡើងអំពីការផ្លាស់ប្តូរបទពិសោធន៍លើជំនាញកម្ទេចគ្រាប់មិនទាន់ផ្ទុះ ដែលកម្ពុជាបាននិងកំពុងអនុវត្តមុខជំនាញនេះនៅក្នុងបេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នាពេលបច្ចុប្បន្ន នៅតាមបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកដែលកំពុងជួបប្រទះបញ្ហាសង្គ្រាម។

ជាកិច្ចឆ្លើយតប លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណចំពោះប្រទេសហ្គាណា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិពេលនេះ និងក៏បានថ្លែងអំណរគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងរបស់ហ្គាណា ដេលបានពលីជីវិតដើម្បីបុព្វហេតុសន្តិភាពក្នុងប្រទេសកម្ពុជា នាពេលអតីតកាលកន្លងទៅ។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ គឺជាខួបទី៣១ឆ្នាំ ដែលប្រទេសហ្គាណា បានបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ក្រោមឆត្រអង្គការសហប្រជាជាតិ (UNTAC) ដោយក្នុងនោះ មានកងកម្លាំងចំនួន ២នាក់ បានពលីក្នុងបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជាផងដែរ។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានស្នើឱ្យអតីតកងកម្លាំងអ៊ុនតាក់ ដែលធ្លាប់បានបំពេញបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជា ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ជាថ្មីម្ដងទៀត ដើម្បីពិនិត្យមើលការអភិវឌ្ឍដ៏រីកចម្រើនរបស់កម្ពុជា ពោល គឺក្រោយពេលដែលកម្ពុជា បានទទួលសុខសន្តិភាពពេញលេញក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ