ព័ត៌មានជាតិ
រាជរដ្ឋាភិបាល នឹងបង្កើតប៉ូលសេដ្ឋកិច្ចមួយទៀត
រាជរដ្ឋាភិបាល នឹងបង្កើតប៉ូលសេដ្ឋកិច្ចមួយទៀត នៅក្នុងតំបន់ដែលមានសក្តានុពលឧស្សាហកម្មព្រលានយន្តហោះថ្មី ខេត្តសៀមរាប ដើម្បីបង្កើតការងាររុញឱ្យដល់ប្រជាពលរដ្ឋនៅក្នុងតំបន់។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត នៅក្នុងជំនួបសំណេះសំណាលជាមួយ “ប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី៨ ធ្នូ ២០២៣។

នៅក្នុងគម្រោងអភិវឌ្ឍព្រលានយន្តហោះថ្មីសៀមរាប ក្រុមហ៊ុនបានបម្រុងដីប្រមាណ ១០០០ហិកតា ប្រែក្លាយជាតំបន់ពហុបំណង (សេដ្ឋកិច្ច-ទេសចរណ៍-ឧស្សាហកម្ម) រណបឱ្យអាកាសយានដ្ឋានជា“ទីក្រុងអាកាសយានដ្ឋាន/ Airport City” នាពេលខាងមុខ។
ទន្ទឹមនឹងនេះ សម្តេច ក៏បានណែនាំដល់អាជ្ញាធរបន្តកសាងតំបន់រុនតាឯកឱ្យកាន់តែមានការអភិវឌ្ឍថែមទៀត។ សម្តេច បានប្រាប់ឱ្យក្រសួងរៀបចំដែនដី ត្រូវបន្តរៀបចំប្លង់គោលប្រើប្រាស់ដី សម្រាប់អភិវឌ្ឍតំបន់រុនតាឯក និងពាក់ស្នែង ដើម្បីប្រើប្រាស់ធនធានដីធ្លីឱ្យអស់សក្តានុពល ស្របតាមប្រភេទដីសម្រាប់កសិកម្ម ការចិញ្ចឹមសត្វ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដែលតភ្ជាប់ និងរបៀងសេដ្ឋកិច្ចរវាងទីក្រុង និងជនបទ។
លើសពីនេះទៀត ក្រសួងត្រូវគិតគូរក្នុងការកសាងប្លង់គោលកំណត់ការប្រើប្រាស់ដីធ្លីជាយុទ្ធសាស្រ្តនៅតាមតំបន់នានាទូទាំងប្រទេស ឱ្យសមស្របទៅតាមស្ថានភាពសេដ្ឋកិច្ច។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងដូច្នេះថា« សេដ្ឋកិច្ចកើន ជ្រុងមួយដែលសំខាន់គឺតាមរយៈការបង្កើតការងារ ដែលនេះគឺជាយុទ្ធសាស្រ្ត និងគន្លឹះមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវតែមានផលលាភបង្កើតការងារជូនប្រជាពលរដ្ឋ ឱ្យជីវភាពរបស់ប្រជាជនបានកើនគ្រប់វិស័យ»។
ថ្នាក់ដឹកនាំប្រទេស បានប្រគល់ភារកិច្ចនេះ ដល់ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធទាំងអស់ គិតគូរឱ្យបានប្រទាក់ក្រឡាគ្នា ជាមួយនឹងសក្តានុពលរបស់ខេត្តសៀមរាប។
សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា តំបន់អភិវឌ្ឍន៍រុនតាឯក អាចជាក្រុងកើតឡើងក្រោយគេនៅខេត្តសៀមរាប ប៉ុន្តែការអភិវឌ្ឍនឹងរីកចម្រើនជាងគេនាថ្ងៃអនាគត ដែលជាភព្វសំណាងរបស់អ្នកដែលសម្រេចចិត្តមករស់នៅតំបន់នេះ។
សូមបញ្ជាក់ថា កម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន៣ ដែលក្នុងនោះ ប៉ូលសេដ្ឋកិច្ចទី១ គឺរាជធានីភ្នំពេញ ប៉ូលសេដ្ឋកិច្ចទី២ គឺខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចទី៣ គឺខេត្តសៀមរាប។
ដោយឡែក សម្តេចតេជោ បានសម្រេចបង្កើតប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា គ្របដណ្តប់លើខេត្តចំនួន៤ ស្ថិតនៅទិសពាយ័ព្យរួមមាន ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងប៉ៃលិន។ ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា នឹងផ្តោតលើការផលិត និងកែច្នៃផលិតផលកសិកម្ម កាន់តែទំនើប និងមានប្រសិទ្ធភាព។
លើសពីនេះទៀត កម្ពុជា ក៏គ្រោងនឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន ដោយយកផ្នែកកសិ-ឧស្សាហកម្ម គឺជាស្នូល ដែលក្នុងនោះរួមមានខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរីផងដែរ៕


-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១ ម៉ោង ago
ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)