ព័ត៌មានជាតិ
រដូវនេសាទចូលមកដល់មន្ត្រីប៉ាន់ស្មានថា ផលនេសាទប្រហែលបានដូចឆ្នាំមុន
មន្ត្រីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា រដូវនេសាទនៅដំណាច់ឆ្នាំនេះ អាចនឹងចូលមកដល់នៅថ្ងៃ ៥ កើត ខែមិគសិរ ដែលត្រូវនឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣។
លោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម នៃរដ្ឋបាលជលផល បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៣ នេះថា រដូវត្រីចុះច្រើននៅឆ្នាំនេះអាចនឹងចាប់ផ្ដើមប្រមាណជិត ១០ ថ្ងៃទៀត ខណៈផលនេសាទអាចនឹងទទួលបានប្រហាក់ប្រហែល ឬទាបជាងឆ្នាំមុន ដោយសារទឹកតូចជាងឆ្នាំមុន។

លោកប៉ាន់ស្មានថា បរិមាណត្រីមិនអាចលើសនោះទេ គឺអាចស្មើ ឬតិចជាង។ ប៉ុន្តែលោកបញ្ជាក់ថា សម្រាប់ប្រជានេសាទនៅតាមព្រែក ស្ទឹង ពួកគាត់ប្រាប់ថា គាត់នេសាទត្រីបានច្រើន ខណៈបឹងទន្លេសាបអាចប្រហាក់ប្រហែល ហើយផ្អែកលើអាកាសធាតុផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ផលនេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ សម្រេចបានបរិមាណជិត ១ ៥០០ តោន (១៤៨១) ដែលបរិមាណនេះកើនឡើងប្រមាណ ៤០ភាគរយ បើធៀបទៅនឹងផលនេសាទដាយត្រីនារដូវនេសាទឆ្នាំ២០២១-២០២២ ដែលទទួលបានចំនួន ៨៩០តោន៕





-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក