Connect with us

ព័ត៌មានជាតិ

អន្តរក្រសួង​​បើក​កិច្ចប្រជុំ​​ ជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)

បានផុស

នៅ

កាលពី​​ព្រឹកថ្ងៃសុក្រទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំ​ដើម្បីប្រជុំពិនិត្យវឌ្ឍនភាពដំណើរការអនុវត្តគម្រោង​ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងផងដែរ។

គួរ​បញ្ជាក់​ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែង ១៣៥ គីឡូម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានប្រវែងប្រមាណ ៣ គីឡូម៉ែត្រ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ “BOT”។

ផ្តល់​បទ​សម្ភាសន៍​ដល់ក្រុមអ្នកសារព័ត៌មាន​កាលពីពេលថ្មីៗ​កន្លងទៅ​នេះ​ក្នុង​ពិធីខួប​គម្រប់​មួយ​ឆ្នាំនៃ​ការដាក់​ឲ្យដំណើរការ​ផ្លូវ​ល្បឿនលឿនភ្នំពេញក្រុង​ព្រះសីហនុ​ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូនបាន​ឲ្យ​ដឹង​ថា គម្រោង​​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត​នៅ​តែ​បន្ត​វិវឌ្ឍ​ទៅមុខ មិន​មាន​ការ​រំខាន​ឬ​ការ​រាំងស្ទះ​ណាមួយ​ទេ។

លោក​រដ្ឋមន្រ្តីបានបញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត​ជាគម្រោងផ្លូវល្បឿនលឿន​ទី ២ បន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បាន​បញ្ចប់​​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ចុង​ឆ្នាំ ២០២២។

គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿនលឿនភ្នំពេញបាវិត ក៏​គ្រោង​ត​ភ្ជាប់​​ផ្លូវ​ល្បឿន​លឿនជាមួយ​​ប្រទេស​វៀតណាម ខណៈ​ដែល​ក្រុម​បច្ចេកទេស​ប្រទេស​ទាំង​ពីរ​កំពុង​កំណត់​ទីតាំង​​តភ្ជាប់​​គ្នា​។ បើតាមរដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូនកម្ពុជា ក្រុម​បច្ចេកទេស​បាន​ជ្រើសរើស​ទីតាំង​ដោយ​ប្រើប្រាស់​គន្លង​ផ្លូវ​ចាស់​ តែ​នឹង​រង់ចាំ​ការ​ឯកភាព​ពី​ភាគី​វៀតណាម។

«បច្ចុប្បន្ន​នេះ​យើង​មិន​ទាន់​អនុវត្ត​បាន​កម្រិត​ណា​នោះ​ទេ រង់ចាំ​ការ​ឯកភាព​ពី​ភាគី​វៀតណាម។​ តើ​យើង​ឯកភាព​អនុវត្ត​តាម MOU ប្រើប្រាស់​គន្លង​ផ្លូវ​ចាស់​ឬ​យ៉ាងណា?។ សម្រាប់​យើង​អត់មាន​បញ្ហា​អី​ទេ រង់​ចាំ​តែ​ការ​ឯកភាព​ពី​ភាគី​វៀតណាម​​»។ លោក​ប៉េង ពោធិ៍នា បាន​បញ្ជាក់បន្ថែម។

ផ្លូវ​ល្បឿនលឿន​បាវិត ស្ថាបនា​ជាផ្លូវ​ថ្មីទាំង​ស្រុង​មាន​ ០៤ គន្លង មាន​ទទឹង​តួ​ផ្លូវ ២៥,៥ ម៉ែត្រ។ ផ្លូវនេះសាងសង់​​​ចេញ​ពីភ្នំពេញ​ចាប់ពី​​​ចំណុចផ្លូវក្រវាត់ក្រុងទី ៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិតព្រំដែន​កម្ពុជា-វៀតណាម ដែល​គ្រោង​ចំណាយថវិកា​សាងសង់​ប្រហែលជិត ​២​ ពាន់​លាន​ដុល្លារអាមេរិក ហើយ​គ្រោង​បញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើ​គម្រោង​​យកជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១១ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

សេដ្ឋកិច្ច១៦ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យសហគ្រិនខ្មែរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ-អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម