ព័ត៌មានជាតិ
ស្មៀនឃុំព្រែកនរិន្ទ រងការចោទប្រកាន់បូមទឹកពន្លិចស្រូវពលរដ្ឋអស់ជិត ៣០ ហិកតា
ចាប់តាំងពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ស្រូវរបស់ប្រជាកសិករចំនួន ២៥ ហិកតា ស្ថិតត្រង់ចំណុចបឹងធំ ភូមិដូនមា ឃុំព្រែករិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង រងការទឹកជន់លិចគ្មានសល់ ខណៈមានបុគ្កលម្នាក់ឈ្មោះ ទិត្យ ធឿន ដែលគេស្គាល់ថា ជាមន្ត្រីស្មៀនឃុំព្រែកនរិន្ទ បានបូមទឹកទម្លាក់ចូលក្នុងប្រឡាយក្រវ៉ាត់ព្រំដីស្រែរបស់ឈ្មួញម្នាក់ ដែលពលរដ្ឋ ៧ គ្រួសារ បានជួលធ្វើស្រែរយះពេល ៣ រដូវកាលមកហើយនោះ ដើម្បីដាក់បញ្ចូលក្នុងស្រែរបស់ខ្លួន (ស្មៀនឃុំ) អស់ជាច្រើនថ្ងៃមិនព្រមបញ្ឈប់ បើទោះបីពលរដ្ឋសំណូមពរឲ្យផ្អាកបូមក៏មិនស្តាប់ដែរ រហូតបង្កឲ្យទឹកលិចលង់ស្រែរបស់ពួកគាត់ ដែលទើបព្រួសបាន ២ ថ្ងៃទាំង ២៥ ហិកតាតែម្តង។

ពលរដ្ឋឈ្មោះ ផន សារ៉េត តំណាងឲ្យទាំង ៧ គ្រួសារ បានប្រាប់កម្ពុជាថ្មីថា លោកបានជួលដីពីឈ្មួញចំនួន ៦ ហិកតា ដោយជួលក្នុងមួយហិកតាតម្លៃ ៤០ មុឺនរៀល ហើយការចំណាយក្នុង ១ ហិកតាទាំងភ្ជួរនិងពូជសរុប ២ លានរៀល គឺដូចៗគ្នាទាំង ៧ គ្រួសារ។ ខណះដែលលោកនិងប្រជាពលរដ្ឋ ៦ គ្រួសារទៀត ទើបតែបានព្រួសបានតែ ២ថ្ងៃ ក៏ស្រាប់តែលោកស្មៀនរូបនេះបូមទឹកដាក់ស្រែរបស់ខ្លួនដែលនៅក្បែរគ្នាចំនួន ១០ ហិកតាបង្កឲ្យលិចលង់ទាំង ២៥ ហិកតាតែម្តង ដែលធ្វើឲ្យពួកគាត់ប្រឈមសេដ្ឋកិច្ចគ្រួសារ ២ លើក បើគិតតាំងពីគ្រោះជំនន់ទឹកភ្លៀងកន្លងមកនេះ។
ប្រភពដដែលបានលើកឡើ ប្រហាក់ប្រហែលគ្នាថា ដំបូងពួកលោកបានសុំឲ្យលោកស្មៀនរូបនោះផ្អាកបូមទឹកទម្លាក់ក្នុងប្រឡាយក្រវ៉ាត់ព្រំស្រែរបស់ឈ្មួញដែលពួកគាត់បានជួលដី ព្រោះប្រឡាយនោះគ្មានមុខទឹកហូរទៅតំបន់ផ្សេងទេ តែស្មៀននោះ មិនព្រមរហូតដល់ពួកគាត់ទៅបិទម៉ាសុីគោយន្តដែលបានដាក់បូម។ តែស្មៀនរូបនោះបានមកបូមបន្តទៀត ពួកគាត់ក៏មកប្តឹងមេភូមិ ហើយស្មៀនរូបនេះក៏បានព្រមានដល់ពួកគាត់តាមរយះលោកមេភូមិថា បើចង់ប្តឹងដល់ណាក៏ប្តឹងទៅ។


លោកមេភូមិបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋមកប្រាប់ លោកក៏បានរាយការណ៍ដល់លោកមេឃុំរួចរាល់ដែរហើយ រហូតដល់ពេលនេះនៅតែមិនមានដំណោះស្រាយ។
ពលរដ្ឋរងគ្រោះក៏បានជួបជំរាបដល់ជនបង្ក (ស្មៀន) និងលោកមេឃុំដែរតែលោកស្មៀនថាចាំជួយបូមចេញវិញ រហូតដល់ពេលនេះទឹកនៅតែលេចព្រៀបដដែល។ ចំណែកលោក ខេង សាវុធ មេឃុំព្រែកនរិន្ទ ឆ្លើយថា គេបូមដាក់តែតាមប្រឡាយទេតើ រួចលោកថាចាំឲ្យគេបូមសម្រកវិញ។ ពលរដ្ឋចោទប្រកាន់ថា សម្តីរបស់ស្មៀនបំពានពលរដ្ឋ និងសម្តី លោកមេឃុំ ដែលបានឆ្លើយតបពួកគាត់ប្រហាក់ប្រហែលគ្នា។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ មកដល់ម៉ោងនេះលោកមេឃុំមិនទាន់បានឆ្លើយតបមកកម្ពុជាថ្មីបានថាយ៉ាងណានោះទេ ខណះលោក មុិល សុផល អភិបាលស្រុកប្រាប់ថា លោកកំពុងប្រជុំនៅភ្នំពេញ ហើយលោក សុខ លូ អភិបាលខេត្ត ក៏មិនមានការឆ្លើយតបនោះផងដែរ ជុំវិញប្រជាកសិករ ៧ គ្រួសារកំពុងរងគ្រោះខាងលើនេះ។

ជុំវិញករណីស្មៀនបំពានពលរដ្ឋនេះ លោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានលើកឡើងថា នេះជាករណីធ្ងន់ធ្ងរ ធ្វើឲ្យប្រជាកសិករប្រឈមសេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ង ខណះដែលពួកគាត់រងគ្រោះ ២ ដងក្នុងរដូវកាលឆ្នាំនេះ គឺខូចដោយជំនន់ទឹកភ្លៀងម្តង និងខូចដោយបុគ្គលជាមន្ត្រីរាជការបង្កឲ្យពួកគាត់ខាត់បង់ម្តងទៀត ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន បែរជាទៅបំផ្លាញសម្បត្តិប្រជាពលរដ្ឋដែលជាសម្បត្តិសាធារណះ គឺមានកំហុសធ្ងន់ធ្ងរណាស់ មន្ត្រីអាជ្ញាធរដែនដីត្រូវនាំគ្នារកវិធីបណ្តោះទឹកឲ្យបានទាន់ពេលវេលា បើមិនដូច្នោះទេដូចជាបានកំពុងបំផ្លាញសេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករអ៊ីចឹងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?