Connect with us

ព័ត៌មានជាតិ

​វិញ្ញាសា ៣ មុខ ដាក់ប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ​នៅសប្ដាហ៍ក្រោយ​

បានផុស

នៅ

ការប្រឡងជ្រើសរើសមន្ត្រីជំនាញកសិកម្មឃុំ-សង្កាត់ ​នឹងចាប់ផ្ដើមដំណាក់កាលដំបូង នៅថ្ងៃទី ​១៧ ខែធ្នូ នេះ ដែលមានចំនួន ៣ ៣២៩ នាក់ ត្រូវបានវាយតម្លៃឱ្យជាប់ឈ្មោះចូលរួមប្រឡងជ្រើសរើស​មន្ត្រីមន្ត្រីកសិកម្មឃុំចំនួន ២៥០ នាក់ នៅក្នុងឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​វិញ្ញាសាប្រឡងជ្រើសរើមន្ត្រីកសិកម្មឃុំ ​ត្រូវធ្វើភ្លាមប្រឡងភ្លាម ​មាន ៣ វិញ្ញាសា រួមមាន៖ ជំនាញកសិកម្ម រយៈពេល ២ ម៉ោង វិញ្ញាសា​ភាសារអង់គ្លេស រយៈពេល ១ ម៉ោង ​និងវិញ្ញាសា​ពហុចម្លើយ ចំណេះដឹងទូទៅរយៈពេល១ ម៉ោង។

​ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ មានប្រសាសន៍ថា ​រាជរដ្ឋាភិបាល​យកមូល​ដ្ឋានអ្នកចេះជាប់ ដូចការប្រឡងបាក់ឌុបដែរ ខណៈយន្តការរៀប​ចំការប្រឡងធ្វើ​ឡើង​ដោយយុត្តិធម៌ និងតម្លាភាព ហើយអនុញ្ញាតឱ្យភាគពាក់ព័ន្ធចូលរួមតាមដានដំណើរការប្រឡង និងកែវិញ្ញាសារ។

​សូមជំរាបថា ​បេក្ខជនចូលរួមប្រឡងធ្វើជាមន្រ្តីកសិកម្មឃុំសង្កាត់នៅថ្ងៃទី ១៧ ធ្នូ ២០២៣ សរុប​មានចំនួន ៣ ៣២៩ នាក់ សម្រាប់ការជ្រើសរើស ២៥០ នាក់។ នៅដើមឆ្នាំ ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងជ្រើសរើសបន្ថែម ៨០០ នាក់ទៀត និង ឆ្នាំ ២០២៥ ថែម ៥៥០ នាក់ឲ្យគ្រប់ ១ ៦០០ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៥ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម