ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសបញ្ចប់ការទទួលពាក្យ និងដោះស្រាយការតវ៉ាលទ្ធផល នៃការប្រឡងបាក់ឌុប
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និង បញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ាលទ្ធផល នៃការប្រឡង ចាប់ពីថ្ងៃពេលនេះតទៅ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានបេក្ខជន និងអាណាព្យាបាលប្រឡងបាក់ឌុបមួយចំនួន បានធ្វើការសំណូមពរ និងដាក់ពាក្យតវ៉ាចំពោះលទ្ធផល នៃការប្រឡងនៅក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗ នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពីសុក្រឹតភាព និង ភាពទទួលយកបាន នៃលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ ចុះថ្ងៃទី ០៨ ធ្នូ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅ ដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសមានកិច្ចសហការល្អរវាងក្រសួង ស្ថាប័ន អាជ្ញាធរ និង ភាគីពាក់ព័ន្ធ ព្រមទាំងការខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់របស់បេក្ខជន ការអនុវត្ត ភារកិច្ចប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈមេប្រយោគ និងគណៈកម្មការនានាគ្រប់ថ្នាក់។

ក្រសួង បានបន្តថា ឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជន ដែលបានដាក់ពាក្យតវ៉ាចំពោះលទ្ធផល នៃការប្រឡង ក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើកិច្ចការរបស់បេក្ខជន ធ្វើយ៉ាងណាឲ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និង សាធារណជនមានការជឿទុកចិត្ត។
ក្រសួង បានបញ្ជាក់ថា «ក្រោយពីបានបញ្ចប់ការពិនិត្យ ក្រសួងឃើញថា លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ មិនមានការប្រែប្រួលទេ។ ឈរលើមូលដ្ឋាននេះ ក្រសួង សូមប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និង បញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្ដីប្រកាសព័ត៌មាននេះតទៅ»។
ចំពោះសិស្សប្រឡងធ្លាក់ ក្រសួង ផ្តល់ឱកាសឲ្យប្រឡងនៅឆ្នាំក្រោយទៀត និងលើកទឹកចិត្តខិតខំរៀនសូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និង សហគមន៍ ដើម្បីទទួលបានជោគជ័យនៅឆ្នាំខាងមុខ។
ប្រឡងបាក់ឌុបឆ្នាំ ២០២៣ នេះ មានបេក្ខជនប្រឡងជាប់សរុបចំនួន ៩៨៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយ នៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៥០៨៤ នាក់ ស្រី ៧២៣៤៤ នាក់ ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២ នាក់ ស្រី ៧៣.២៧៨ នាក់។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់,និទ្ទេស B ចំនួន ៦៩៦៤ នាក់ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤២៤៦ នាក់ និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ