ព័ត៌មានជាតិ
មន្ទីរកសិកម្ម៖ ទោះបីមានភ្លៀងធ្លាក់យ៉ាងណាក៏មិនការរំខានដល់ការប្រមូលផលរបស់កសិករនៅ ខេត្តសៀមរាប
ប្រជាកសិករនៅគ្រប់មូលដ្ឋានខេត្តសៀមរាប មានភាពសប្បាយរីករាយក្នុងការប្រមូលភោគផលស្រូវវស្សា ឆ្នាំ២០២៣ បើទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក៏មិនការរំខានដល់ការប្រមូលផលរបស់ប្រជាកសិករនោះដែរ។ ជាមួយគ្នានោះ តម្លៃផលស្រូវនៅលើទីផ្សារ ដែលក្រុមឈ្នួញបានទិញមានតម្លៃល្អ ធ្វើឱ្យពួកគាត់ទទួលយកបាន។

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងរដូវវស្សាឆ្នាំ២០២៣នេះ បរិមាណទឹកភ្លៀងបានធ្លាក់នៅសព្វទីកន្លែងក្នុងភូមិសាស្ត្រខេត្ត។ ទោះបីមានតំបន់មួយចំនួនបានទទួលរងគ្រោះ ជំនន់ទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ខូចខាតផលដំណាំស្រូវក៏ពិតមែន តែការអនុវត្តលើការធ្វើស្រែវស្សា ទាំងស្រូវស្រាល ស្រូវធ្ងន់បាន ១៤៨ ៩៥០ហិកតា ស្មើរនឹង ៧៦,៩៣% នៃផ្ទៃដីអនុវត្តន៍បាន ១៩៣ ៦១០ហិកតា។ ចំពោះការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣-២០២៤ អនុវត្តន៍បាន ៧ ២០០ហិកតា ស្មើរនឹង ២៨,៧៨% នៃផែនការ ២ ៥២០ហិកតា។ ចំពោះដំណាំសាកវប្បកម្ម និងឧស្សាហកម្មរដូវប្រាំងឆ្នាំ២០២៣ អនុវត្តន៍បាន ៣៧៤៥ហិកតា ស្មើរនឹង ២០,៨៣% នៃផែនការ ១៧ ៩៧៨ហិកតា។

បើតាមការបញ្ជាក់ របស់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ការប្រមូលភោគផលស្រូវវស្សា មកដល់ពេលនេះប្រមូលផលបាន ៧៦% ហើយតម្លៃស្រូវលក់បាន ១គីឡូក្រាម តម្លៃពី ១ ២០០រៀល ទៅ ១ ៣៥០រៀល តែបើស្រូវស្ងួតមានតម្លៃ ១ ៦០០រៀល ក្នុងមួយគីឡូក្រាម។ លោកបានបន្តថា ពេលនេះប្រជាកសិករបានសម្រុកក្នុងធ្វើស្រែបណ្តេញទឹក និងស្រែប្រាំង ដោយឆ្នាំនេះនៅតំបន់មួយចំនួន ប្រជាកសិករបានធ្វើការច្រូតកាត់ស្រូវនៅក្នុងទឹកទៀតផង។ ម៉្យាងទៀតមកដល់ខែធ្នូនេះ ទឹកនៅពេញវាលស្រែនៅឡើយ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករធ្វើស្រែប្រាំង មិនមានការភ័យព្រួយឡើយ៕
អត្ថបទ៖ គឿន វេត

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?