Connect with us

ព័ត៌មានជាតិ

គិតត្រឹមព្រឹកនេះ មានអភិបាលរាជធានី​ខេត្តចំនួន២០នាក់បានចាក់វ៉ាក់សាំងកូវីដ១៩នៅពេទ្យរុស្សី

បានផុស

នៅ

ភ្នំពេញ៖​ លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឲ្យដឹងនៅមុននេះបន្តិចថានៅព្រឹកនេះមានអភិបាលនៃគណៈអភិបាលខេត្តចំនួន២០នាក់បានអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យបានបន្តថាក្នុងចំណោម២០នាក់នៅមាន១៨នាក់ជាបុរស និង២នាក់ជាស្ត្រី។ លោកសាស្ត្រាចារ្យបានបន្តទៀតថា នៅពេលរសៀលនឹងមានអភិបាលនៃគណៈអភិបាលខេត្តមកចាក់ជាបន្តបន្ទាប់ ព្រោះថាពួកគាត់មិនបានមកចុះឈ្មោះមុនទេ ពោលគឺគាត់អញ្ជើញមកចាក់វ៉ាក់សាំង តែម្តង។

លោកសាស្ត្រាចារ្យបានបន្ថែមថា៖ “មានអភិបាលនៃគណៈអភិបាលខេត្តមួយចំនួនបានតេទូរស័ព្ទទំនាក់ទំនងមកខ្ញុំជាហូហែលរួចហើយបគាត់ថានឹងមកចាក់ប៉ុន្តែមិនដឹងពីចំនួនច្បាស់លាស់នោះទេ”។

លោកសាស្ត្រាចារ្យបានពន្យល់ពីដំណើរការចាក់វ៉ាក់សាំងនេះថា ជាជំហានដំបូងត្រូវពិនិត្យសុខភាពអ្នកមកចាក់វ៉ាក់សាំង តើមានជំងឺប្រចាំកាយដែរ ឬយ៉ាងណា រួចហើយចាក់វ៉ាក់សាំង។ ពេលចាក់រួចហើយតម្រូវឲ្យគាត់ត្រូវសម្រាក៣០នាទីនៅបន្ទប់រង់ចាំដើម្បីឲ្យគ្រូពេទ្យតាមដានសុខភាព បើមិនមានមានបញ្ហាអ្វីទេទើបគ្រូពេទ្យអនុញ្ញាតឲ្យគាត់ត្រឡប់ទៅវិញបានដោយភ្ជាប់ជាមួយបណ្ណសុខភាពសម្រាប់មកចាក់ជាលើកទី២បន្តទៀត។

គួរបញ្ជាក់ថាក្រសួងសុខាភិបាលបានរៀបចំមន្ទីរពេទ្យធំៗចំនួន៤សម្រាប់ចាក់វ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២១នេះ ក្នុងនោះនៅមន្ទីរពេទ្យកាល់ម៉ែតដែលអាចទាក់ទងលោកសាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤ សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។ មន្ទីរពេទ្យព្រះអង្គឌួង ទាក់ទងលោកសាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨ សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទាក់ទងលោកសាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨ សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងនៅមន្ទីរពេទ្យកុមារជាតិ អាចទាក់ទងលោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស ដែលមានលេខទូរស័ព្ទ០១១ ៨១១ ១៣២ សម្រាប់អ្នកសារព័ត៍មាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម