ព័ត៌មានជាតិ
ប្រធានសមាគម ៖ បច្ចុប្បន្នមគ្គទេសក៍ទេសចរណ៍ខេត្តសៀមរាប មានចំនួនជាង ៥ពាន់នាក់
បច្ចុប្បន្ននៅខេត្តសៀមរាប មានមគ្គទេសក៍ទេសចរចំនួនជាង ៥ពាន់នាក់ ក្នុងនោះស្រ្តីមានជាង ៣០ភាគរយ កំពុងកម្រើការងារក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ ធី ប្រធាសមាគមមគ្គទេសក៍ទេសចរណ៍អង្គរ។

ថ្លែងប្រាប់កម្ពុជាថ្មី លោក ខៀវ ធី បានឱ្យដឹងថា ធនធានដែលកំពុងបម្រើការងារជាមគ្គទេសក៍ទេសចរណ៍នៅខេត្តសៀមរាប មានចំណេះជំនាញត្រឹមត្រូវទាំងការធ្វើបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ បុគ្គលិកនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ដោយមានភាពរាក់ទាក់ ទន់ភ្លន់ និងម៉ឺងម៉ាត់។ ចំពោះចំណេះដឹងទូទៅ មានការប្រើប្រាស់ភាសាបារាំង អង់គ្លេស និងភាសាដទៃទៀតបានល្អ ដោយមានការសិក្សាស្រាវជ្រាវ ដើម្បីបន្ថែមចំណេះវិជ្ជាក្នុងការផ្សព្វផ្សាយជូនដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ នូវអ្វីដែលមាននៅកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប។
លោកបានបន្ថែមដូច្នេះថា« មានការសរសេរ Feedback (មតិកែលម្អ) ពីភ្ញៀវទេសចរសរសើរដល់មគ្គទេសក៍ទេសចរកម្ពុជាច្រើន អំពីសេវាកម្ម និងការធ្វើបដិសណ្ឋារកិច្ច»។
ទោះយ៉ាងណា ប្រធានសមាគមមគ្គទេសក៍ទេសចរណ៍ ក៏បានស្នើដល់រដ្ឋាភិបាល ជួយបង្រឹងបើកវគ្គវិក្រឹតការបណ្តុះបណ្តាលធនធានមនុស្សផ្នែកមគ្គទេសក៍ទេសចរណ៍ តាមរយៈក្រសួងទេសចរណ៍បន្ថែមទៀត ដើម្បីបង្កើនចំណេះដឹងពង្រីកធនធាននៅទូទាំងប្រទេស ដែលជាផ្នែកមួយទាក់ទាញទេសចរផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលផ្តួចផ្តើមដាក់ចេញនូវកម្មវិធីពិសេសមួយ គឺ៖ «ទស្សនាសៀមរាប ឆ្នាំ ២០២៤» ដែលកម្មវិធីនេះ នឹងដាក់ចេញនូវវិធានការមួយចំនួន សំដៅជំរុញឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប មានសន្ទុះងើបឡើងវិញ។
សូមបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ដែលក្នុងនោះរួមមាន តំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍បែបធម្មជាតិ និងតំបន់ទេសចរណ៍បែបកែច្នៃ។ ជារៀងរាល់ថ្ងៃសម្រាក ឬថ្ងៃបុណ្យទានផ្សេងៗ អ្នកទេសចរជាតិ និងអន្តរជាតិមួយចំនួន ចាត់ទុកសៀមរាប ជាជម្រើសទីមួយនៅក្នុងការធ្វើដំណើរកម្សាន្ត។ សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន និងប្រាសាទបេងមាលាជាដើម៕


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?