ព័ត៌មានជាតិ
ព្រឹទ្ធាចារ្យក្រម៉ាមាស សាន គឹមស៊ាន ដាស់តឿនឱ្យរួមគ្នាជួយពង្រឹងក្បាច់គុនល្បុក្កតោខ្មែរ
ព្រឹទ្ធាចារ្យក្រម៉ា មាស សាន គឹមស៊ាន បានបំផុសដាស់តឿនជាថ្មីដល់កូនខ្មែរគ្រប់រូបត្រូវចូលរួមស្មារតី ដើម្បីថែរក្សាអភិរក្សនូវក្បាច់គុនបុរាណល្បុក្កតោខ្មែរឱ្យកាន់តែមានភាពរីកចម្រើននិងល្បីរីកសុះសាយបន្ថែមទៀតដល់ពិភពលោក។

តាមរយ:កិច្ចសម្ភាសន៍លោកគ្រូតាក្រម៉ាមាស សាន គឹមស៊ាន បានលើកឡើងថា ដើម្បីថែរក្សាឱ្យក្បាច់គុនល្បុក្កតោខ្មែរកាន់តែមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងជាងនេះ គឺទាមទារឱ្យមានការចូលរួមជ្រោមជ្រែងពីភាគីពាក់ព័ន្ធ។ ម្យ៉ាងទៀតរឿងដែលចំបងយើងត្រូវស្រាវជ្រាវរកគ្រូតាៗ ផ្នែកក្បាច់គុនល្បុក្កតោខ្មែរទាំងអស់នៅតាមជនបទ ឬបណ្តាខេត្តនានា ដែលពួកគាត់មានសមត្ថភាពចេះបង្ហាត់បង្រៀនវិស័យនេះ ក៏ត្រូវរួមគ្នាក្រោកឡើង ដើម្បីបង្ហាត់កូនចៅ ឬយុវជននៅតាមភូមិខេត្តពួកគាត់។ នេះជាការបន្ថែមរបស់លោក គឹមស៊ាន។
លោក បានអំពាវផងដែរដល់បណ្តាអ្នកហាត់រៀន ឬ គ្រូតាៗផ្នែកក្បាច់គុនល្បុក្កតោខ្មែរឲ្យស្រាក់ដៃគ្នាចូលរួមបង្ហាត់បង្រៀនដល់កូនខ្មែរ ដើម្បីជាផ្នែកមួយក្នុងការជួយអភិរក្សក្បាច់គុនល្បុក្កតោខ្មែរកាន់តែល្បីល្បាញនិងរីកចម្រើនថែមទៀត។
លោកគ្រូ ក៏បានស្នើដល់អភិបាលខេត្តព្រមទាំងក្រសួងមន្ទីរពាក់ព័ន្ធមេត្តាជួយបំផុសនៅតាមខេត្តជុំវិញក្បាច់គុនល្បុក្កតោខ្មែរ តាមរយ:ការជួយជ្រោមជ្រែងផ្សព្វផ្សាយស្វែងរកអ្នកមានសមត្ថភាពជួយបង្ហាត់បង្រៀនដល់កៅចៅនៅតាមភូមិ ស្រុក និងខេត្តរៀងៗខ្លួន។

ប្រាកដណាស់”ល្បុក្កតោ”គឺជាក្បាច់គុនវប្បធម៌ខ្មែរដែលកំពុងតែមានភាពល្បីល្បាញទូទាំងប្រទេសកម្ពុជា និងពិភពលោក។ ចំណែកលោកគ្រូតាក្រម៉ាមាស សា ន គឹមស៊ាន ត្រូវបានគេចាត់ទុកថា លោកជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមលើកស្ទួយផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ”ល្បុក្កតោ”រហូតពិភពលោកបានស្គាល់ និងល្បីល្បាញលើឆាកអន្តរជាតិ។
ក្រោមកិច្ចប្រឹងប្រែងអស់រយៈពេលជាយូរឆ្នាំ គុនល្បុក្កតោ (Kun Lbokator) ដ៏ចំណាស់របស់ខ្មែរ ត្រូវបានចុះក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ នាកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីលើកទី១៧ នៅក្រុង Rabat ប្រទេសម៉ារ៉ុក នារាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២២។

ល្បុក្កតោ ជាក្បាច់ដ៏ចំណាស់របស់កម្ពុជា ដែលមានភស្តុតាង នៅលើចម្លាក់នៃប្រាសាទបាយ័ន តាំងពីចុងសតវត្សរ៍ទី១២ ទៅដើមសតវត្សរ៍ទី១៣។ បច្ចុប្បន្ន ល្បុក្កតោ មានសកម្មភាពសម្តែងក្នុងកម្មវិធីធំៗថ្នាក់ជាតិ អន្តរជាតិ និងការប្រកួតប្រជែងក្នុងកីឡា ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១៥ ម៉ោង ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង