Connect with us

ព័ត៌មានជាតិ

ការដាក់ឱ្យអនុវត្តស្តង់ដារសាលារៀនតាមគ្រឹះស្ថានសិក្សា ដើម្បីលើកកម្ពស់ វិស័យអប់រំគ្រប់មជ្ឈដ្ឋាន

បានផុស

នៅ

ក្រសួងអប់រំដាក់ឱ្យអនុវត្តស្តង់ដាសាលារៀននៅក្នុងឆ្នាំសិក្សាថ្មី២០២៣-២០២៤នៅតាមគ្រឹះស្ថានសិក្សានេះគឺដើម្បីលើកកម្ពស់គុណភាពអប់រំដល់សិស្សានុសិស្សគ្រប់មជ្ឈដ្ឋានឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។ លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យអប់រំក្រសួងអប់រំយុវជននិងកីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា ការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនស្របទៅនឹងទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល​ស្តីពីការពង្រឹងអភិបាលកិច្ច ការដាក់ឱ្យអនុវត្តកម្មវិធីសិក្សាក្រៅម៉ោង និងកិច្ចសហការជាមួយសហគមន៍​ត្រូវបានដាក់ឱ្យអនុវត្ត។

ក្នុងសូចនាទាំងអស់ដែលបានកំណត់ ក្រសួងក៏បានកំណត់ឱ្យប្រើប្រាស់ផងដែរនូវតេស្តស្តង់ដារ ដែលចេញពីធនាគារ​សំណួររបស់ក្រសួងទាំងក្នុងការប្រឡងប្រចាំខែ និងប្រឡងឆមាស។ ដូច្នេះការអនុវត្តទិសដៅ និងសូចនាករនេះ នឹងផ្តល់ផលជះដល់ការសិក្សារបស់សិស្សក៏ដូចជារក្សានូវតម្លាភាពក្នុងការអប់រំ ក៏ដូចជារង្វាយ​តម្លៃការសិក្សា​តាមសាលារៀន។

គួរបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡាបានដាក់ឱ្យអនុវត្តស្ដង់ដារ សាលារៀនគំរូចំនួន ៥ សម្រាប់មត្តេយ្យសិក្សា​រហូតដល់មធ្យមសិក្សា និងពានរង្វាន់សាលាគំរូ សម្តេចមហាបវរធិបតី និងការចូលរួមអនុវត្ត “យុទ្ធនាការសាលារៀន​ស្អាតគ្មានសំរាម “ដើម្បីលើកកម្ពស់គុណភាពអប់រំសម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២០២៤នេះ រួមមាន ១.ការលើកកម្ពស់​អភិបាលកិច្ចសាលារៀន ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោង​សិក្សាឱ្យស្របទៅ​តាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខ​ភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និងការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្រប​តាមពាក្យស្លោកភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំជាដើម។

សម្រាប់សឆ្នាំសិក្សាថ្មីនេះ ក្រសួងអប់រំបានបើកបវេសនកាលជាផ្លូវការនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ និងបញ្ចប់ទៅវិញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ តាមកាលបរិច្ឆេទដូចខាងក្រោម ដោយវិស្សមកាលតូច ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤និងមហាវិស្សមកាល ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម