ព័ត៌មានជាតិ
បុរសម្នាក់ធ្លាក់ពីលើដើមគគីរបាក់ក ស្លាប់ភ្លាមៗនៅក្នុងវត្តព្រែកឯង
បុរស ជាកម្មករស៊ីឈ្នួលកាប់ដើមឈើ បានភ្លាត់ស្នៀតធ្លាក់បាក់កស្លាប់ភ្លាមៗ គួរឱ្យអាណោចអធ័ម នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ ស្ថិតក្នុវត្តព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១:០០ នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងបរិវេណវត្តព្រែកឯង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ នន់ អ៊ី អាយុ៤៥ឆ្នាំ រស់នៅភូមិព្រៃអង្គុញ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ខេត្តព្រៃវែង។
បើតាមការឱ្យដឹងរបស់លោក សំ សុធារី ចៅសង្កាត់ព្រែកឯង នៅថ្ងៃកើតហេតុ ព្រះសង្ឃនៅវត្តព្រែកឯង បានជួលជនរងគ្រោះឱ្យកាប់ដើមឈើទាលដើម ច្រៀកយកឈើបន្ទះសម្រាប់ប្រើការក្នុងវត្ត។ លុះពេលកំពុងកាប់មែក ក៏របូតដៃធ្លាក់មកក្រោមបណ្តាលឱ្យបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង។
លោកចៅសង្កាត់ បានបន្តថា ដោយសារមានការអាណិតអាសូរពេក លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានស្នើសុំរថយន្តមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅដឹកសពជនរងគ្រោះទៅធ្វើបុណ្យនៅស្រុកកំណើត ព្រមទាំងជួយឧបត្ថម្ភបច្ច័យសម្រាប់ធ្វើបុណ្យតាមប្រពៃណីទៀតផង៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ