ព័ត៌មានជាតិ
សន្និបាត CPP សម្រេចជ្រើសតាំងសមាជិកគណៈអចិន្ត្រៃយ៍ថ្មីចំនួន២៣រូបបន្ថែមទៀត
ឥស្សរជនចំនួន២៣រូបរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល សម្រេចបោះឆ្នោតជ្រើសតាំងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ការបោះឆ្នោតជ្រើសតាំងសមាជិកគណៈអចិន្ត្រៃយ៍បន្ថែមនេះ ធ្វើឡើងក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងនៅវិមាន៧មករា ដែលធ្វើឡើងក្រោមអធិបតិភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ។

សមាជិកគណៈអចិន្ត្រៃយ៍ ដែលទើបជ្រើសតាំងបន្ថែមទាំង២៣រូបនោះ រួមមាន៖ លោក វង សូត, លោក ស៊ុន ចាន់ថុល, លោក ហង់ជួន ណារ៉ុន, លោក សាយ សំអាល់, លោក ស សុខា, លោក ទៀ សីហា, លោក កើត រិទ្ធ, លោក សុខ ចិន្តាសោភា, លោក វង្សី វិស្សុត, លោក ឱម យ៉ិនទៀង, លោក ជីវ កេង, លោក អ៊ុច បូររិទ្ធ, លោក អូស្មាន ហាស្សាន់, លោក ហ៉ីង ប៊ុនហៀង, លោក ម៉ៅ សុផាន់, លោក ទៀ វិញ, លោក សឹង សំណាង, លោក ស ថេត, អ្នកឧកញ៉ា លី យ៉ុងផាត់, លោកស្រី ជា សិរី, លោក សោម សឿន, លោក ហ៊ុន ម៉ានី និងលោក ប៉េង ពោធិ៍នា។
ក្នុងនោះ អង្គសន្និបាតគណៈកម្មាធិការកណ្តាល ក៏បានសម្រេចជ្រើសតាំងអ្នកឧកញ៉ា លី យ៉ុងផាត់ ឱ្យកាន់ជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាល ជំនួសលោក ស៉ីម កា ដែលសុំលាលែងផងដែរ។

គួរជម្រាបថា ក្នុងរយៈពេលពីរថ្ងៃនេះ មហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅក្រោមរបៀបវារៈសំខាន់ៗចំនួន៣ គឺ៖ ១/ពិនិត្យឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤ ២/បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលចំនួន៤៩៦នាក់និងបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ព្រមទាំងបោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានគណបក្សមួយរូប គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ