ព័ត៌មានជាតិ
ឃាត់ខ្លួនបានហើយករណីព្រួតគ្នាបង្កហិង្សាលើស្ត្រីម្នាក់ កាលពីយប់ថ្ងៃទី៧
ករណីព្រួតគ្នាបង្កហិង្សាទៅលើស្ត្រីម្នាក់ កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅមុខផ្ទះលេខ២០១ ផ្លូវ១៨២ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនបង្កបានហើយ។ ប៉ុន្តែការដោះស្រាយមិនត្រូវគ្នា សមត្ថកិច្ចនឹងបញ្ជូនករណីនេះទៅតុលាការ។

បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទាក់ទងករណីព្រួតគ្នាបង្កហិង្សាទៅលើស្ត្រីម្នាក់ កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២៣និង១០នាទី នៅមុខផ្ទះលេខ២០១ ផ្លូវ១៨២ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ភាគីជនរងគ្រោះ និងភាគីបង្កអំពើហិង្សា មិនបានឈានដល់ចំណុចព្រមព្រៀង ឬឯកភាពសម្របសម្រួលគ្នាឡើយ ដូច្នេះសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរៀបចំសំណុំឯកសារដើម្បីបញ្ជូនទៅតុលាការអនុវត្តបន្តតាមនីតិវិធីច្បាប់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

បន្ទាប់ពីទទួលបានព័ត៌មានពីការផុសរបស់គណនី Facebook ឈ្មោះថា Bee Yinna មានខ្លឹមសារថា “ ជិះតាមផ្លូវវាជិះខុសស្តុបហើយ ខ្ញុំស៊ីប្លេខ្ញុំខលទូរស័ព្ទហៅប្រុសៗ ព្រួតគ្នាវាយខ្ញុំសុំចែករំលែក VIDEO នេះផង ករណីហិង្សានេះកើតឡើងកាលពីថ្ងៃយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ “។
សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះស្រាវជ្រាវករណីនេះ ដល់កន្លែងកើតហេតុ និងបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ វ៉េន វិច្ឆិកា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (ជាម្ចាស់គណនី Facebook ឈ្មោះ Bee Yinna)ដែលជាជនរងគ្រោះ រួចកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ បានធ្វើការសហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវលើករណីនេះដើម្បីស្វែងរកជនបង្ករហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ សមត្ថកិច្ចបានស្រាវជ្រាវស្គាល់អត្តសញ្ញាណជនបង្ក និងបានធ្វើការកោះអញ្ជើញភាគីជនរងគ្រោះឈ្មោះ វ៉េន វិច្ឆិកា និងភាគីបង្កហិង្សាឈ្មោះ ជាតិ ចំរ៉ុង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រួមនិងឈ្មោះ មាស សីហា ហៅទី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ភេទប្រុស ជាមិត្តភក្តិ ។

ជនបង្កឈ្មោះ មាស សីហា ហៅទី បានចូលខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមការកោះហៅរបស់សមត្ថកិច្ច ដើម្បីធ្វើការបំភ្លឺ ប៉ុន្តែជនបង្កជាស្ត្រីឈ្មោះ ជាតិ ចំរ៉ុង មិនបានចូលខ្លួនមកដោយផ្ទាល់នោះទេ ដោយបានឲ្យមេធាវីជាតំណាង ដោយគាត់ផ្ទាល់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
បន្ទាប់ពីមានការជួបចរចាគ្នាអស់ពេលជាច្រើនម៉ោងនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ទាំងភាគីជនរងគ្រោះ និងភាគីបង្កអំពើហិង្សា មិនបានឈានដល់ចំណុចព្រមព្រៀង ឬឯកភាព សម្របសម្រួលគ្នាឡើយ ដូច្នេះសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរៀបចំសំណុំឯកសារដើម្បីបញ្ជូនទៅតុលាការអនុវត្តបន្តតាមនីតិវិធីច្បាប់ នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១នេះ ៕
អត្ថបទ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី