ព័ត៌មានជាតិ
អភិបាលកិច្ចល្អជាបុរេលក្ខខណ្ឌសំខាន់ ដើម្បីធានាឲ្យមានការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព
អភិបាលកិច្ចល្អជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជំរុញ និងគាំទ្រដំណើរការនៃការគ្រប់គ្រងធនធានស្ថាប័ន អង្គភាព និងការអភិវឌ្ឍន៍មួយប្រកបដោយនិរន្តរភាព។

ដូចនេះហើយ ទើបរាជរដ្ឋាភិបាលបានប្រកាសថា អភិបាលកិច្ចល្អ គឺជាបុរេលក្ខខណ្ឌសំខាន់ ដើម្បីធានាឲ្យមានការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព សមធម៌និងយុត្តិ។
នេះបើតាមការលើកឡើងរបស់លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ក្នុងបើកវគ្គបណ្តុះបណ្តាលស្តីពី៖ អភិបាលកិច្ចល្អ និងសេវាសាធារណៈឆ្លើយតបនឹងតម្រូវការយេនឌរ័ ដល់មន្ត្រី អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ និងការរិយាល័យប្រជាពលរដ្ឋនៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី៩កុម្ភៈនេះ។

លោក ហួត ហៃ បានថ្លែងថា អភិបាលកិច្ចល្អជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដំណើរការនៃការគ្រប់គ្រងធនធានស្ថាប័ន អង្គភាព និងការអភិវឌ្ឍន៍មួយប្រកបដោយនិរន្តរភាព។ ដូចនេះហើយទើបរាជរដ្ឋាភិបាលបានប្រកាសថា អភិបាលកិច្ចល្អ គឺជាបុរេលក្ខខណ្ឌសំខាន់ដើម្បីធានាឲ្យមានការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព សមធម៌និងយុត្តិធម៌ក្នុងសង្គម ហើយបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលអភិបាលកិច្ចល្អជាស្នូល ដ៏សំខាន់ឲ្យទទួលបានជោគជ័យក្នុងគោលនយោបាយភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាព និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

លោកបន្តថា ដើម្បីអនុវត្តលិខិតបទដ្ឋានគតិយុត្តខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏ចាប់ផ្តើមដំណើរការអង្គភាពច្រកចេញ ចូលតែមួយនៅឆ្នាំ២០១៨ដោយឈរលើគោលការណ៍នៃការផ្តល់សេវាឆាប់រហ័ស ងាយស្រួល មានតម្លាភាព ប្រសិទ្ធភាព ប្រសិទ្ធផលដែលកន្លងមក យើង ទទួលបានការពេញចិត្ត និងជឿទុកចិត្តពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងអង្គការ សង្គមស៊ីវិលនានា។ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈអង្គភាព ច្រកចេញចូលតែមួយនៅរាជធានីភ្នំពេញ គឺយើងបានអនុវត្តតាមគោលការណ៍អភិបាលកិច្ចល្អ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី