Connect with us

ព័ត៌មានជាតិ

ឥស្សរជនណាខ្លះ ត្រូវបានចាត់តាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្តទាំង២៥?  

បានផុស

នៅ

រាជរដ្ឋាភិបាល បានចាត់តាំងសមាជិក-សមាជិការាជរដ្ឋាភិបាល និងមន្ត្រីរាជការតាមក្រសួងស្ថាប័ន ជាសមាសភាពក្នុងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននេះ គឺសំដៅចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើ ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ពលរដ្ឋនៅតាមមូលដ្ឋាននានា។ តើឥស្សរជនជាន់ខ្ពស់ណាខ្លះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់តាំងឱ្យដឹកនាំក្រុមការងាររបស់រាជរដ្ឋាភិបាលចុះតាមមូលដ្ឋានទាំង២៥​រាជធានី-ខេត្ត?  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចាត់តាំងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យដឹកនាំជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ដែលមានក្រុមការងារនេះមានសមាសភាពសរុបចំនួន២០៣រូប។ ក្នុងនោះ មានលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង លោកទេសរដ្ឋមន្ត្រី ហូ សិទ្ធី លោកទេសរដ្ឋមន្ត្រី ពេជ សោភ័ន លោកទេសរដ្ឋមន្ត្រី អ៊ុក ប្រាថ្នា លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ លោកទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា ព្រមទាំងរដ្ឋមន្ត្រីចំនួន៣រូបទៀត គឺរដ្ឋមន្ត្រីក្រសួងកិច្ចការនារី រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងការងារ គឺជាអនុប្រធានក្រុមការងារ។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ត្រូវបានដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រុមការងារ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នេះ មានសមាសភាពជាសមាជិក-សមាជិករាជរដ្ឋាភិបាល និងមន្ត្រីរាជការនៃក្រសួងស្ថាប័នរដ្ឋសរុប ៤០៨រូបឯណោះ ខណៈឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក សុខ ចិន្តាសោភា ត្រូវបានចាត់តាំងជាអនុប្រធានក្រុមការងារ។ បន្ថែមពីនេះ ក៏មានអនុប្រធានមួយចំនួនទៀត ជាអាទិ៍ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា លោកទេសរដ្ឋមន្ត្រី គី តិច រដ្ឋមន្ត្រីក្រសួងធនធានទឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាដើម។

សម្រាប់ខេត្តកំពង់ចាម ត្រូវបានសម្ដេចធិបតី ចាត់តាំងសមាសភាពចំនួន១០៣រូបប៉ុណ្ណោះ ដោយក្នុងនោះ មានលោកឧបនាយករដ្ឋមន្ត្រី នេត​ សវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម អមដោយលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ជាអនុប្រធាន។ លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ លោកទេសរដ្ឋមន្ត្រី លី ធុជ និងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក៏ត្រូវចាត់តាំងជាអនុប្រធាននៃក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ចាមផងដែរ។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួកបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបានចាត់តាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះចូលដ្ឋានខេត្តកំពង់ឆ្នាំង អមដោយលោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជាអនុប្រធាន ព្រមទាំងសមាជិក-សមាជិកក្រុមការងារសរុបប្រមាណ ១៩០នាក់។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង មានសមាសភាពសរុបចំនួន៣៣១រូប ក្រោមការដឹកនាំរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន​ លោកទេសរដ្ឋមន្ត្រី សក់ សេដ្ឋា លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី និងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជាអនុប្រធានក្រុមការងារ។  

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ព្រមទាំងសមាជិក-សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការតាមក្រសួងស្ថាប័នរដ្ឋប្រមាណជាង២៦០រូប ត្រូវបានសម្ដេចធិបតី ចាត់តាំងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។ ក្នុងនោះ លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោកអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោកអគ្គស្នងការនគរបាលជាតិ ព្រមទាំងរដ្ឋលេខាធិការមួយចំនួនទៀត ជាអនុប្រធានក្រុមការងារ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ លោក ទៀ សីហា ត្រូវបានប្រគល់ភារកិច្ចឱ្យដឹកនាំក្រុមការងាររបស់រាជរដ្ឋាភិបាលនៅខេត្តចំនួន២ គឺខេត្តសៀមរាប និងខេត្តកោះកុង។ ក្នុងនោះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប មានសមាសភាពចូលរួមសរុបចំនួន២៥០រូប ខណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង មានសមាសភាពសរុប១១៨រូប។

ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ត្រូវបានសម្ដេចធិបតី ចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានដឹកនាំនៅខេត្តជាប់សមុទ្រទាំង៣នេះ​។ ក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តព្រះសីហនុ មានសមាសភាពជាង១០០នាក់ ក្រុមការងាររាជរដ្ឋាភិបាលខេត្តកំពត មានសមាសភាពជាង១៦០នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប មានត្រឹមតែជាង៦០នាក់ប៉ុណ្ណោះ។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដឹកនាំដោយលោក​ទេសរដ្ឋមន្ត្រី​ ថោង ខុន អមដោយលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឥស្សរជនមួយចំនួនទៀត ជាអនុប្រធានក្រុមការងារ។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី គន់ គីម ខណៈលោកទេសរដ្ឋមន្រ្តី អ៊ី ឈាន ត្រូវដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន។

សម្រាប់ខេត្តចំនួន៧ ត្រូវបានដឹកនាំដោយកម្រិតរដ្ឋមន្ត្រីនៃបណ្ដាក្រសួងមួយចំនួន ជាអាទិ៍ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ខណៈរដ្ឋមន្រ្តីក្រសួងផែនការ លោក ប៊ិន ត្រឈៃ ជាអនុប្រធាន។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ដឹកនាំដោយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ ខណៈរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន​ ជាអនុប្រធាន។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដឹកនាំដោយរដ្ឋមន្ត្រីក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់​ ដឹកនាំដោយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ដោយឡែក ខេត្តចំនួន៤ទៀត មានប្រធានក្រុមការងារត្រឹមកម្រិតរដ្ឋលេខាធិការ និងមេបញ្ជាការកងទ័ពជើងគោក រួមមាន៖ លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី លោក ជៀង អុំ រដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្ត​កំពត​ឱ្យ​ពលរដ្ឋ ៣៥គ្រួសារ ចូល​រួម​រុះរ៉ើ​សំណង់​ដែល​ប៉ះពាល់​ចំណី​ព្រែកត្រើយ​ខាងលិច ដើម្បី​រៀបចំ​សោភ័ណភាព​ក្រុង

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មាធិការសិទ្ធិមនុស្សថា ស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារគឺល្អប្រសើរ ដោយជនជាប់ឃុំអាចប្រតិបត្តិជំនឿសាសនាបាន

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង រួមគ្នាផ្សព្វផ្សាយ​ពីអត្ថប្រយោជន៍​ App NoDrug

ព័ត៌មានជាតិ៧ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ចរាចរណ៍៨ ម៉ោង មុន

តុលាការចោទអ្នកបើករថយន្តបង្កគ្រោះថ្នាក់ឲ្យលោក Ruth Ko ស្លាប់ ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ»

ព័ត៌មានជាតិ៧ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម១៨ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

Sokha Hotels

ព័ត៌មានពេញនិយម