ព័ត៌មានជាតិ
នគរបាលចរាចរណ៍ខេត្តកោះកុង ចុះណែនាំម្ចាស់យានយន្តកុំកែច្នៃរថយន្តខុសបច្ចេកទេស
កងកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកោះកុង ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានចុះពិនិត្យ និងណែនាំដល់ម្ចាស់រថយន្តទាំងអស់ ពិសេសរថយន្តធុនធំ កុំតុបតែងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស។

លោកវរសេនីយ៍ទោ អ៊ុ សោភ័ណ្ឌ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ និងគោលការណ៍ពីឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ទើបកម្លាំងជំនាញរបស់លោកចុះផ្សព្វផ្សាយអប់រំណែនាំបន្ថែមពីបទដ្ឋានបច្ចេកទេសយានយន្តដែលបើកបរលើដងផ្លូវសាធារណៈក្នុងភូមិសាស្រ្តខេត្តត្រង់ចំណុចរង្វង់ស្ពានកោះកុង ក្រុងខេមរភូមិន្ទ។

បើតាមលោក អ៊ុ សោភ័ណ្ឌ ការងារពង្រឹងអនុវត្តច្បាប់ដែលផ្តោតលើការបទដ្ឋានបច្ចេកយានយន្តនេះធ្វើឡើងយូរឆ្នាំមកហើយ ដោយនេះគ្រាន់តែក្រើនរម្លឹកឡើងវិញដល់ម្ចាស់រថយន្តជៀសវាងភ្លេច ឬអនុវត្តផ្ទុយនឹងច្បាប់ដែលកំនត់។
លោកនាយការិយាល័យចរាចរណ៍ផ្លូវគោក លើកឡើងទៀតថា ក្នុងចំណោមរថយន្តធុងធំ១២គ្រឿង គេសង្កេតឃើញថា មានម្ចាស់យានយន្តខ្លះបានបិទស្កុតខ្មៅលើកញ្ចក់ បាំងវាំងនន បិទរូបសញ្ញាអក្សរមិនសមរម្យ លួចតម្លើងភ្លើងគ្មានការអនុញ្ញាត ឬការកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេសផ្សេងៗទៀត ដែលតម្រូវឱ្យបកចេញ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចាប់ពីថ្ងៃនេះតទៅ។

ទន្ទឹមនេះ សមត្ថកិច្ចជំនាញ បានត្រឹមតែពន្យល់ណែនាំអប់រំ និងធ្វើកិច្ចសន្យាប៉ុណ្ណោះ មិនមានការផាកពិន័យជាថវិកាឡើយ តែទៅថ្ងៃមុខនឹងអនុវត្តការផាកពិន័យគ្មានការលើកលែង។
លោក ចំរើន និងលោក សុភ័ស្ត ជាម្ចាស់រថយន្តធុនធំដឹកដី ក្នុងភូមិសាស្រ្តខេត្តកោះកុង សម្តែងការគាំទ្រចំណាត់ការអប់រំណែនាំបន្ថែមពីបទដ្ឋានបច្ចេកទេសនៃយានយន្តរបស់សមត្ថកិច្ចជំនាញ។ កន្លងទៅ មូលហេតុដែលពួកគាត់បិតស្កុតខ្មៅលើកញ្ចក់ ដោយសារតែទប់ស្កាត់ការកំដៅចូលរថយន្ត ខណៈអាកាសធាតុក្តៅខ្លាំង ពោលគឺមិនចេតនាអាក្រក់អ្វីទេ។
ទោះយ៉ាងណាង ម្ចាស់រថយន្តទាំង២នាក់ខាងលើ សន្យាអនុវត្តតាមការណែនាំរបស់នគរបាលជំនាញ ហើយស្នើសុំដល់សមត្ថកិច្ចជួយអនុវត្តច្បាប់ឱ្យស្មើភាពគ្នាមិនថារថយន្តណាក៏ដោយ សំដៅដល់ការគោរពច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ៕
អត្តបទ៖ សិរីវឌ្ឍនៈ







-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?