ព័ត៌មានជាតិ
បង្ហើបតម្លៃផ្លែមៀនប៉ៃលិន រដូវប្រមូលអាចហក់ឡើងដល់ ១ គីឡូក្រាម ៤៤០០ រៀល
ចាប់ពីថ្ងៃទី ២០ ខែធ្នូ ជាពេលវេលាកសិករត្រូវប្រមូលផលផ្លែមៀនប៉ៃលិនជាបណ្តើរៗ ខណះដែលការប្រមូលផលរបស់កសិករមិនពិបាកស្វែងរកទីផ្សារនោះទេ គឺត្រូវបានសហគមន៍ទទួលយកនិងបានកំណត់តម្លៃតាំងពីមិនទាន់ប្រមូលផល ក្នុងតម្លៃមួយដែលកសិករទទួលយកបាន។
លោក ខ្លូត រិនដា អាយុ ៤៣ ឆ្នាំ ជាកសិករគម្រូមួយរូបរស់នៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបានឲ្យដឹងថា ផលិតផលផ្លែមៀនប៉ៃលិនសហគមន៍ផ្តោតលើការទាមទារឲ្យកសិករថែទាំតាមបច្ចេកទេស មានអនាម័យល្អទាំងគុណភាពទាំងការវេចខ្ចប់ មិនមែនចេះតែទទួលទិញយកដោយគ្មានការពិនិត្យត្រឹមត្រូវនោះទេ ព្រោះសហគមន៍ក៏នាំចេញបន្តទៅក្រៅប្រទេសផងដែរ ដើម្បីលើកកម្ពស់ផ្លែមៀនរបស់ខេត្តបាត់ដំបង។
កសិកររូបនេះបន្តថា មុនលោកប្រកបរបរដាំមៀននេះ លោកបានចូលសិក្សាវគ្គខ្លីជាច្រើនលើកច្រើនសារជាមួយមន្ត្រីជំនា ញកសិកម្មក្នុងខេត្ត ហើយលោកក៏បានរៀនយកជំនាញពីសាស្ត្រាចារ្យផ្នែកកសិកម្មពីប្រទេសថៃផងដែរ កាលពីលោកនៅធ្វើជាកម្មករសំណាកស្រុក។ កត្តាទាំងនេះហើយទើបផលកសិកម្មរបស់លោក ត្រូវបានសហគមន៍មានចំណាប់អារម្មណ៍ជាងកសិករដទៃទៀត។
ដំណាំមៀនប៉ៃលិនរបស់លោកដែលត្រៀមនិងប្រមូលផលចាប់ពីថ្ងៃទី ២០ ខែធ្នូលើផ្ទៃដីចំនួនជាង ៨ ហិកតា ស្មើ ១៤០០ ដើម ដែលកំពុងហុចផលបានល្អគួរសមដូចឆ្នាំមុនៗដែរ។
លោកបន្តថា ខាងសហគមន៍គេមកកុងត្រាតាំងពីចេញផ្កានិងក្តិបមកម្លេះ ចឹងហើយទើបលោកមិនបារម្ភរឿងទីផ្សារនោះទេ ហើយតម្លៃក៏លោកអាចទទួលយកបាន ដោយក្នុង ១ គីឡូក្រាមចន្លោះពី ៣៤០០-៣៨០០រៀល។ លោកថា បើលោកប្រមូលផលក្នុងខែប្រាំងបាន ១ គីឡូក្រាមពី ៤០០០ រៀលដល់ ៤៤០០ រៀល។
ក្រៅពីនេះលោកបានលើកទឹកចិត្តដល់កសិករដូចគ្នាឲ្យមានការអត់ធ្មត់នឹងតស៊ូ បើសិនជាខ្វះបច្ចេកទេសណាមួយពាក់ព័ន្ធដំណាំកសិកម្មមៀនប៉ៃលិន លោកនឹងជួយផ្តល់យោបល់គ្រប់ពេលតាមតម្រូវការរបស់បងប្អូន ដើម្បីជាប្រយោជន៍គ្រួសារ ក្នុងការរស់នៅប្រកបដោយជីវភាពល្អប្រសើរតាមរយះរបរកសិកម្មនៅក្នុងស្រុកភូមិ។
ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថា ជាជង្រុកកសិកម្មយ៉ាងសម្បើម ហើយក៏មានផលដំណាំខ្លះក៏ត្រូវបាប្រឈនិងទីផ្សារផង ដែរ ខណះមន្ត្រីជំនាញបានលើកឡើងថា ការប្រឈមនិងទីផ្សារនេះមិនមែនខ្វះនូវទីផ្សារទាំងស្រុងនោះទេ គឺមកពីគុណភាព នៃផលដំណាំនោះថយចុះឬការវេចខ្ចប់នៅមានកម្រិតនៅឡើយ ដែលកត្តាទាំង២នេះធ្វើឲ្យរាំងស្ទះទីផ្សារ។
កន្លងមកអភិបាលខេត្តបាត់ដំបងបានលើកឡើងជាសាធារណះផងដែរថា ខេត្តបាត់ដំបងដំណាំកសិកម្មសម្បូរបែបណាស់ តែការវេចខ្ចប់នៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យមន្ត្រីជំនាញត្រូវពង្រឹងឲ្យបានប្រសើរឡើង ដើម្បីផលប្រយោជន៍របស់ប្រជាកសិករទូទាំងខេត្តបាត់ដំបង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ