Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅឃុំអណ្តូងទឹកជាច្រើនគ្រួសារ បន្តចិញ្ចឹមត្រីឆ្ពង់សមុទ្រដោយសារតែជាមុខរបរបន្សល់ទុកពីដូនតា

បានផុស

នៅ

ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅឃុំអណ្តូងទឹក ស្រុកបូទូមសាគរ ខេត្តកោះកុង បានបន្តនាំគ្នាចិញ្ចឹមឆ្ពង់សមុទ្រ ដោយ សារតែជាមុខរបរបន្សល់ទុកពីដូនតា ហើយបានផ្ដល់ប្រាក់ចំណូលច្រើនគួរសមដល់ពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករជាអ្នកចិញ្ចឹមត្រីឆ្ពង់ នៅក្នុងភូមិអណ្តូងទឹក ២រូប គឺលោក សាត សាខន និងលោក ហៃ លឹមហុង បានឲ្យដឹងថា ពួកគាត់បានចាប់ត្រីឆ្ពង់លក់ទៅឲ្យឈ្នួញជាបន្តបន្ទាប់ ក្រោយពីចិញ្ចឹមរយៈពេលជិត ១ឆ្នាំមកនេះ បន្ទាប់ពីពួកគាត់មាន បទពិសោធន៍ចិញ្ចឹម តាំងពីឆ្នាំ ២០១៧។

លោក សាត សាខន និងលោក លឹមហុង បានឲ្យដឹងទៀតថា ពួកគាត់ជ្រើសរើសចិញ្ចឹមតែប្រភេទត្រីឆ្ពង់មួយប៉ុណ្ណោះ មិនចិញ្ចឹមត្រីតុកែ ឬត្រីផ្សេងទេ ដោយសារតែត្រីឆ្ពង់ ធននឹងអាកាសធាតុងាយស្រួលថែទាំ។ ពួកគាត់ទាំងពីរ បាន​បន្ថែម ថា «សព្វថ្ងៃចំណាយតែលើការទិញត្រីចំណីមកឲ្យវាស៊ី ខ្លះទិញពីនេសាទដ៏ទៃ ខ្លះបានទៅនេសាទដោយខ្លួនឯង»។

សព្វថ្ងៃត្រីឆ្ពង់ក្នុងបែររបស់លោក សាខន និងលោក លឹមហុង មានចាប់ពី ១គីឡូកន្លះឡើងទៅដល់ ៤គីឡូក្រាម ដោយក្នុង ១គីឡូក្រាម តម្លៃ ២១,០០០ ដល់ ២៤,០០០រៀល ហើយភាគច្រើនចាប់យកទៅលក់នោផ្សារអណ្តូងទឹក ដែលជាទីប្រជុំជន នៃស្រុកបូទូមសាគរ។

បើធៀបនឹងអំឡុងពេលជំងឺកូវីដ-១៩ គឺពួកគាត់លក់បានក្នុងបរិមាណច្រើន ព្រោះមិនមានការនាំចូលត្រីពីប្រទេសជិតខាង។ ថ្វីត្បិតមិនសូវមានអ្នកទិញច្រើនក៏ដោយ ក៏ប្រជាកសិករជាអ្នកចិញ្ចឹមត្រីឆ្ពង់សមុទ្រ បន្តប្រកាន់ភ្ជាប់ការមុខរបរចិញ្ចឹមនេះដដែល ដោយសារតែជាមុខរបរបន្សល់ទុកពីដូនតារបស់ពួកគាត់ អាចរកចំណូលដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ ក្រៅពីចេញទូកនេសាទៅនេសាទ នៅឯសមុទ្រ។

គេនៅចាំបានថា កន្លងទៅ ទាំងរដ្ឋបាលខេត្តកោះកុង ទាំងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត  ធ្លាប់ដាក់ចេញគោលការណ៍ជាច្រើន លើយន្តការចុះស្រង់ពិនិត្យស្ថិតិអំពីកសិករ ដែលកំពុងបង្កង្កើនផលិតផលដំណាំកសិកម្ម ឬសត្វចិញ្ចឹមក្នុងមូលដ្ឋាន ក្នុងគោលដៅដចម្បងធ្វើយ៉ាងណា ស្វែងរកទីផ្សារបានលក់ចេញនូវផលិតផលសម្រេចបាន ទៅកាន់បណ្តារាជធានី-ខេត្ត ចៀសវាងធ្វើឲ្យពួកគាត់បាក់ទឹកចិត្ត លែងចង់បន្តការងារកសិកម្មទៀត៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម