Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍ពិព័រណ៍ធំ ២ នឹងរៀបចំធ្វើឡើងក្នុងសប្តាហ៍តែមួយ នៅរាជធានីភ្នំពេញ

បានផុស

នៅ

រយៈពេល ២ខែចុងក្រោយ នៃឆ្នាំ២០២៣ ព្រឹត្តិការណ៍ពិព័រណ៍ជាច្រើនរបស់ក្រសួង-ស្ថាប័ន បានរៀបចំធ្វើឡើង​បន្តបន្ទាប់​គ្នា ទាំងនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។ បើគិតត្រឹមប៉ុន្មានសប្តាហ៍នៃចុងឆ្នាំនេះ រាជធានីភ្នំពេញ មានការតាំងពិព័រណ៍ច្រើនជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលនេះ កម្ពុជាថ្មី សូមលើកយកតែព្រឹត្តិការណ៍ពិព័រណ៍ធំចំនួន ២ ដែលត្រៀមរៀបចំក្នុងសប្តាហ៍នេះ នៅទីតាំងតែមួយ ក្នុងសប្តាហ៍តែមួយប៉ុណ្ណោះ។

១. ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០
ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ឆ្នាំនេះ ក្រោមការរៀបចំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ ក្រសួងអប់រំ យុវជន​ និងកីឡា កាន់តែប្លែកជាងឆ្នាំកន្លង ដោយផ្លាស់មកធ្វើនៅទីតាំងសួនអគារ City Hall កោះពេជ្រ
ស្របនឹងពេលវេលា ក៏ដូចជាទីតាំងតែមួយ ជាមួយនឹងការតាំងពិព័រណ៍របស់ ក្រសួងពាណិជ្ជកម្ម គ្រាន់តែចាប់ផ្តើម មុនក្រោយគ្នាមួយថ្ងៃប៉ុណ្ណោះ។

សូមជម្រាបថា ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំនេះ ក្រោមប្រធានបទ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ” នឹងប្រព្រឹត្តធ្វើរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពី សមាគម ម្ចាស់ក្រុមហ៊ុន និងអ្នកនិពន្ធជាច្រើន ដែលមានដល់ទៅជាង ៣០០ស្តង់។

រូបភាពឆ្នាំមុន នៅទីតាំងបណ្ណាល័យជាតិ

២. ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦
ក្រសួងពាណិជ្ជកម្ម បានរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ រយៈពេល ៤ថ្ងៃដូចគ្នានឹង ពិព័រណ៍សៀវភៅកម្ពុជាដែរ ប៉ុន្តែចាប់ផ្តើមនិងបញ្ចប់ក្រោយមួយថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

ពិព័រណ៍នេះ ជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំកម្រិតអន្តរជាតិ ដែលរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងសហគមអន្តរជាតិ។

បើតាមក្រសួងពាណិជ្ជកម្ម នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏នឹងរៀបចំកម្មវិធីអមសំខាន់ៗមួយចំនួន ដូចជា៖ សិក្ខាសាលាស្តីពីការជំរុញពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ កម្មវិធីចុះអនុស្សរណៈយោគយល់លើ កិច្ចការពាណិជ្ជកម្ម កម្មវិធីជំនួបពាណិជ្ជកម្ម និងការប្រគំតន្ត្រីជាដើម៕

ប្រភពរូបភាព៖ ក្រសួងព័ត៌មាន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម