ព័ត៌មានជាតិ
មករស់នៅស្រុកខ្មែរជាង ៣០ ឆ្នាំ បរទេសមួយរូប ចែករំលែកបទពិសោធន៍ការរៀនភាសាខ្មែរដំបូង
លោក Gordon Paterson ជាជនបរទេសមួយរូប ដែលបច្ចុប្បន្នកំពុងរស់នៅនិងធ្វើការនៅក្នុងខេត្តរតនគិរី បានចែករំលែកបទពិសោធន៍ក្នុងការសិក្សាភាសាខ្មែរដំបូងៗថា លោករៀនភាសាខ្មែរបានតិចប៉ុណ្ណោះប៉ុន្តែកត្តាឲ្យលោកនិយាយខ្មែរបានលឿន ដោយសារតែការខិតខំព្យាយាមអនុវត្ត និងព្យាយាមនិយាយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍។

លោក Gordon Paterson ប្រធានអនុវត្តគម្រោងឯករាជ្យសិទ្ធិប្រើប្រាស់ដីធ្លីប្រចាំនៅខេត្តរតនគិរី ដែលជាជនជាតិអូស្ត្រាលី វ័យ ៦២ ឆ្នំាបានឲ្យ «កម្ពុជាថ្មី» ដឹងថា រូបលោកបានចូលមករស់នៅក្នុងប្រទេសកម្ពុជាដំបូងតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ ពេលនោះ ដោយមិនទាន់ចេះនិយាយភាសាខ្មែរ លោកមានគ្រូបង្រៀនផ្ទាល់ខ្លួនដើម្បីមកបង្រៀនភាសាខ្មែរ។ Gordon Paterson បានចាប់ផ្ដើមរៀនភាសាខ្មែរដំបូង គឺក្នុង ១សប្តាហ៌ ៥ ថ្ងៃ ក្នុង ១ថ្ងៃ អាចរៀនចន្លោះពី ២ ទៅ ៣ម៉ោង ហើយបានសិក្សាប្រមាណជា ២ ខែប៉ុណ្ណោះ ក៏ត្រូវចុះទៅបំពេញការងារនៅក្នុងខេត្តតាកែវ ដែលមានគម្រោងជាមួយនាយកដ្ឋានរុក្ខាប្រមាញ់ និងនេសាទ។
កំឡុងពេលនោះហើយ ដែលអាចជួយជំរុញឲ្យជនបរទេសរូបនេះ អាចនិយាយភាសាខ្មែរបានលឿន ដោយលោក Gordon បានរៀបរាប់ថា «ពេលនោះដោយសារខ្ញុំមានគម្រោងចុះធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូច្នេះ ខ្ញុំក៏ព្យាយាមនិយាយ និងខំអនុវត្តផ្ទាល់ជាមួយពលរដ្ឋក្នុងសហគមន៍ ទើបអាចឲ្យខ្ញុំអាចស្ដាប់បានខ្លះៗ ប៉ុន្តែស្ដាប់បានតិចៗ ហើយមិនអាចសរសេរបានទេ»។
យ៉ាងណាមិញ បើទោះបីជាជនជាតិបរទេសរូបនេះឆាប់ចាប់បាន និងចេះនិយាយភាសាខ្មែរបានលឿនក៏ពិតមែន ប៉ុន្តែ Gordon នៅតែប្រឈមនិងផលវិបាកផងដែរ។ Gordon បានគូសបញ្ជាក់ថា «ខ្ញុំសូមសារភាពតែម្តងថា ក្នុងរយៈពេលនៃការរស់នៅស្រុកខ្មែររយៈពេលជិត ៣២ ឆ្នាំ មកនេះ សម្រាប់ខ្ញុំ ភាសាខ្មែរជា ភាសាមួយដែលមានស្រះប្លែកៗច្រើន ដែលមានជើង មានស្រះ មានសំឡេង មានសក់ ច្រើន ដូច្នេះខ្ញុំអាចត្រឹមចេះអានតិចៗ និងមិនទាន់អាចសរសេរបានទេ ហើយភាសាខ្មែររបស់ខ្ញុំក៏មិនសូវមានវប្បធម៌ដូចគេដែរ»។

«មួយវិញទៀត អ្វីដែលកាន់តែពិបាកសម្រាប់ខ្ញុំគឺ ភាសាតំបន់ ដោយពលរដ្ឋដែលរស់នៅក្នុងខេត្តរតនគិរីដូចជា ភាសាទំពួង គ្រឹង សុទ្ធតែជាភាសាខុសគ្នា ខ្ញុំមិនអាចស្តាប់បានឡើយ តែបើភាសាខ្មែរ ហើយគាត់និយាយយឺតៗ ខ្ញុំអាចស្ដាប់បាន ងាយយល់ និងឆាប់ចាប់បាន ជាជាងការសរសេរ និងការអាន »។ Gordon បន្ថែមបែបនេះ។
ជនជាតិអូស្ត្រាលី រូបនេះ ក៏បានអះអាងដែរថា ក្នុងការមករស់នៅស្រុកខ្មែររយៈពេលប្រមាណ ៣២ ឆ្នាំ អ្វីដែលជាបញ្ហាសម្រាប់លោក គឺលោកនៅតែមិនអាចសរសេរ និងអាចអានបានតិចតួច។ មួយវិញទៀត ចំពោះប្រជាពលរដ្ឋដែលនិយាយភាសាតាមតំបន់ គឺរូបលោកមិនអាចស្ដាប់បានទេ បើទោះបីជាលោកមកនៅខ្មែរយូរហើយក៏ដោយ៕
មានវីដេអូ

-
សន្តិសុខសង្គម២៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង