Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន រៀបចំពិព័រណ៍សមិទ្ធផលខួប១០ឆ្នាំ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”និង អបអរខួប១៥ឆ្នាំការបង្កើតវិទ្យុមិត្តភាពកម្ពុជា-ចិន

បានផុស

នៅ

វិទ្យុមិត្តភាពកម្ពុជាចិន នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានសហការជាមួយ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិព័រណ៍ស្ដីពីសមិទ្ធផលនៃខួប១០ឆ្នាំនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” រវាងកម្ពុជានិងចិន និងកិច្ចសំណេះសំណាលប្រិយមិត្ត អបអរសាទរខួបគម្រប់១៥ឆ្នាំនៃការបង្កើតវិទ្យុមិត្តភាពកម្ពុជាចិន នៅសាលសិក្ខាសាលាព្រឹទ្ធសភាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំរាជធានីភ្នំពេញ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន កញ្ញា Yao Shiya បានឱ្យគូសបញ្ជាក់ថា “កម្មវិធីនេះ រៀបឡើងក្នុងគោលបំណង បង្ហាញនូវការតាំងពិព័រណ៍ស្ដីពីសមិទ្ធផលនៃខួបគម្រប់១០ឆ្នាំ នៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រសួងព័ត៌មាន”។

កញ្ញា គូសរំលេចថា ឆ្នាំ២០២៣ជាខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជាចិន និងជាខួបគម្រប់១៥ឆ្នាំនៃការបង្កើតវិទ្យុមិត្តភាពកម្ពុជាចិន។ ១៥ឆ្នាំមកនេះវិទ្យុមិត្តភាពកម្ពុជាចិនបាន និងកំពុងប្រកាន់ខ្ជាប់នូវការអនុវត្តកាតព្វកិច្ចប្រព័ន្ធផ្សព្វផ្សាយ ធ្វើជាសាក្សី និងកត់ត្រាទុកនូវរឿងរ៉ាវមិត្តភាពដ៏ពិតប្រាកដរវាងកម្ពុជានិងចិន ។  «យើងនឹងបន្តប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មីៗ បង្កើតកម្មវិធីកាន់តែសម្បូរបែប ខិតខំជំរុញទំនាក់ទំនងវប្បធម៌មនុស្សសាស្ត្រ ។ ហើយ ក៏សង្ឃឹមថា ប្រជាជនកម្ពុជា នឹងបន្តតាមដាន និង គាំទ្រវិទ្យុមិត្តភាពកម្ពុជាចិនថែមទៀត ដើម្បីជាការចូលរួមក្នុងការអភិវឌ្ឍរួមរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនទៅថ្ងៃអនាគត»។

ជាមួយគ្នានេះ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លោក ជួន សុធី បានអះអាងថា  ការរៀបចំកម្មវិធីថ្ងៃនេះ ពិតជាបានចូលរួមចំណែកធ្វើឱ្យចំណងមិត្តភាពកម្ពុជានិងចិនកាន់តែស៊ីជម្រៅរឹងមាំ និងស្ថិតស្ថេរយូរអង្វែង និងនាំមកនូវការវិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ពោលគឺពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅជាមិត្តភាពដែកថែប និងឈានដល់កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។

ចំណែក ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងសមាជិកគណៈប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ  បានបង្ហាញក្តីរីករាយ និងចាត់ទុកថា តាមរយៈការពិព័រណ៍ស្តីពីសមិទ្ធផលនៃខួប១០ឆ្នាំ នៃការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» រវាងកម្ពុជានិងចិន នាពេលនេះ លោកសង្ឃឹមជឿជាក់ថា តាមរយៈព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរ បានយល់កាន់តែស៊ីជម្រៅអំពីសមិទ្ធផលជាច្រើន ដែលកម្ពុជាទទួលបានតាមរយៈការគាំទ្រ គំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ របស់ប្រធានរដ្ឋចិន Xi Jinping មានដូចជា ផ្លូវល្បឿនលឿនពហុកីឡដ្ឋានជាតិមរតកតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានកាត់ទន្លេ ជាច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងគម្រោងសំខាន់ៗមួយចំនួនទៀត ដែលបានបង្ហាញជូនតាមរយៈកម្រងរូបទាំងអស់នេះ។

គូរឱ្យដឹងថា ក្នុងឱកាសដ៏ពិសេសនេះ ក៏មានការបញ្ចាំងវីដេអូ អបអរសាទរខួបគម្រប់១៥ឆ្នាំនៃការបង្កើតវិទ្យុមិត្តភាពកម្ពុជាចិន របស់ថ្នាក់ដឹកនាំស្ថាប័នរាជរដ្ឋាភិបាល  អង្គភាពព័ត៌មានរដ្ឋនិងឯកជន សមាគម សាកលវិទ្យាល័យសំខាន់ៗ ហើយក៏មានការបង្ហាញចំណាប់អារម្មណ៍ប្រិយមិត្ត និងកាត់នំខួបកំណើតវិទ្យុមិត្តភាពកម្ពុជាចិនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ វិនាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៥៣ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៥៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ១ ម៉ោង មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

Sokha Hotels

ព័ត៌មានពេញនិយម