ព័ត៌មានជាតិ
កម្ពុជា-វៀតណាម មិនអនុញ្ញាតឲ្យកងកម្លាំងអរិភាពណាមួយ ប្រើប្រាស់ទឹកដីនៃប្រទេសមួយ ប្រឆាំងនឹងប្រទេសមួយទៀតឡើយ
នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម បានលើកឡើងដូចគ្នាថា ប្រទេសទាំងពីរ ប្រកាន់ខ្ជាប់គោលការណ៍មិនអនុញ្ញាតឲ្យកងកម្លាំងអរិភាពណាមួយ ប្រើប្រាស់ទឹកដីនៃប្រទេសមួយ ប្រឆាំងនឹងប្រទេសមួយទៀតឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vn Express។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម ក្នុងឱកាសដែលសម្ដេចធិបតី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងដូចគ្នាថា នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ មិនអនុញ្ញាតឲ្យកងកម្លាំងអរិភាពណាមួយ ប្រើប្រាស់ទឹកដីនៃប្រទេសមួយ ប្រឆាំងនឹងប្រទេសមួយទៀតឡើយ។

នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ លើការគ្រប់គ្រង បង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាសហការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម នៃសន្តិសុខមិនមែនជាប្រពៃណីផងដែរ។

នៅក្នុងឱកាសនោះ ភាគីកម្ពុជា ក៏បានអះអាងពីការបន្តសម្របសម្រួល ក៏ដូចជាគាំទ្រដល់ការស្វែងរក ការធ្វើពិធីដង្ហែ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ ទាហានស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញដែលបានស្លាប់នៅកម្ពុជា ជាបន្តបន្ទាប់ដែរ។
បន្ថែមពីលើនេះទៀត នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពបន្តសម្របសម្រួល និងជំរុញការដោះស្រាយតំបន់ព្រំដែន ដែលមិនទាន់ឯកភាពគ្នាចំនួន ១៦ភាគរយ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងពាក់ព័ន្ធ និងមូលដ្ឋាននៅតាមព្រំដែន នៃប្រទេសទាំងពីរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?