Connect with us

ព័ត៌មានជាតិ

គិតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសមាជិកក្នុងគណៈកម្មាធិការកណ្ដាលជាង១ ៣០០នាក់

បានផុស

នៅ

ក្រោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស លើកទី៤៤ អាណត្តិទី៥ នាចុងឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកសរុបក្នុងគណៈកម្មាធិការកណ្ដាលរបស់ខ្លួនរហូតដល់ចំនួន១៣១២រូប ដោយក្នុងនោះ គណៈ ចិន្ត្រៃយ៍មានចំនួន៥៨រូប និងមានអនុប្រធានគណបក្សចំនួន៥រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកើនឡើងនូវចំនួនសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជាប្រមាណជាង១ ៣០០រូប នៅ ពេលនេះ គឺធ្វើឡើងតាមរយៈការបោះឆ្នោតដោយអង្គមហាសន្និបាត ដែលបានប្រព្រឹត្តរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយជាលទ្ធផលសមាជិកបន្ថែមចំនួន៤៩៦រូបត្រូវបានសម្រេចបញ្ចូលទៅក្នុងគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ក្រៅពីការបោះឆ្នោតបញ្ចូលសមាជិកថ្មីប​ន្ថែមទៅក្នុងគណៈកម្មាធិការកណ្តាល មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាលើកនេះ ក៏បានការបោះឆ្នោតជ្រើសរើសបន្ថែមអនុប្រធានគណបក្ស១រូប និងសមាជិកគណៈអចិន្រ្តៃយ៍ចំនួន២៣រូបបន្ថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានអង្គមហាសន្និបាត លើកទី៤៤នេះ សម្រេចបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យអនុប្រធាននៃគណបក្សដឹកនាំរាជរដ្ឋាភិបាលនេះ កើនដល់ចំនួន៥រូប។

មុនការជ្រើសតាំងសម្ដេចធិបតី ជាអនុប្រធានគណបក្សពេលនេះ គឺគណបក្សប្រជាជនកម្ពុជា មានអនុប្រធានចំនួន៤រូប មកហើយ រួមមាន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្តី សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

ដោយឡែក សមាជិកគណៈអចិន្ត្រៃយ៍ថ្មីចំនួន២៣រូប ដែលត្រូវបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនៅក្នុងមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា លើកទី៤៤នេះដែរ រួមមាន៖ លោក វង សូត លោក ស៊ុន ចាន់ថុល លោក ហង់ជួន ណារ៉ុន លោក សាយ សំអាល់ លោក ស សុខា លោក ទៀ សីហា លោក កើត រិទ្ធ លោក សុខ ចិន្តាសោភា លោក វង្សី វិស្សុត លោក ឱម យ៉ិនទៀង លោក ជីវ កេង លោក អ៊ុច បូររិទ្ធ លោក អូស្មាន ហាស្សាន់ លោក ហ៊ីង ប៊ុនហៀង លោក ម៉ៅ សុផាន់ លោក ទៀ វិញ លោក សឹង សំណាង លោក ស ថេត លោក លី យ៉ុងផាត់ លោកស្រី ជា សិរី លោក សោម សឿន លោក ហ៊ុន ម៉ានី និងលោក ប៉េង ពោធិ៍នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ នាទីute មុន

សំបុត្រ​ទស្សនា​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​គូប៉ុង​មើលកុន និង​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​​ភ្លើងឆេះព្រៃដ៏អាក្រក់​នៅជប៉ុន​​បន្ត​រាលដាល ខណៈ​​ការ​វាយតម្លៃ​ផល​ប៉ះពាល់​ត្រូវ​ការ​ពេល​យូរ​

ព័ត៌មានជាតិ១០ នាទីutes មុន

២០២៥ មានរោងចក្រជាច្រើនស្ម័គ្រចិត្តសាងសង់ទារកដ្ឋាន ដើម្បីជួយសម្រួលការលំបាករបស់កម្មករ-និយោជិត

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ព្រឹលបាក់​សង្កត់​ជម្រក​កម្មករសំណង់​​​បណ្តាល​ឲ្យស្លាប់​៨នាក់​​​​នៅរដ្ឋ​ជាប់​ព្រំ​ដែន​ឥណ្ឌា-​ចិន​​

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកនាំពាក្យជំរុញសមត្ថកិច្ចបន្តឃាត់តៃកុងឡានក្រុងដឹកអ្នកដំណើរតាមផ្លូវជាតិលេខ១ ដែលល្មើសច្បាប់

សន្តិសុខសង្គម១៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សហគ្រាសចិន
សន្តិសុខសង្គម១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម