Connect with us

ព័ត៌មានជាតិ

និស្សិតឆ្នើមកម្ពុជា ៥ រូប មានឱកាសចូលរៀនសាលា​វិស្វកម្មល្បី​ៗនៅប្រទេសបារាំង

បានផុស

នៅ

ជា​មោទនភាព​​ថ្មី​មួយ​ទៀត​សម្រាប់​មុខ​មាត់​ប្រទេស​កម្ពុជា ដោយ​មាន​និស្សិត​ខ្មែរ​ឆ្នើម​ៗ​ចំនួន ៥​ រូប បាន​ប្រឡង​ជាប់​ជា​ស្ថាពរ IP Paris និង​ត្រូវ​បាន​ជ្រើសរើស​ចូលរៀននៅ​សាលា​វិស្វកម្មល្បីៗរបស់​ប្រទេស​បារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា និស្សិត​ឆ្នើម​ ៥ រូប​ជា​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) ដែល​បាន​ប្រឡង​ជាប់និង​មាន​ឱកាស​ទៅ​សិក្សា​នៅ​សាលា​ល្បី​ក្នុង​ប្រទេស​បារាំង​។

សិស្ស​ឆ្នើម​ទាំង ៥ រូប​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា រួម​មាន៖​

១. កញ្ញា ចូវ យូអ៊ី មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ ​​និង​ជា​អតីត​សិស្ស​សាលា​វិទ្យាល័យ​មង្គលបូរី សព្វ​ថ្ងៃ​ជា​និស្សិត​ឆ្នាំ​ទី៣ ជំនាញ វិទ្យាសាស្ត្រ​ទិន្នន័យ (Data Science) ក្នុង​ដេប៉ាតឺម៉ង់​គណិតវិទ្យា​អនុវត្ត និង​ស្ថិតិ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ប្រឡងជាប់​នៅ​សាលា Ecole Polytechnique។

២. លោក សេន សុវឌ្ឍនា មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង ជា​អតីត​សិស្ស​នៃ​វិទ្យាល័យ​ព្រះមុនីវង្ស សព្វ​ថ្ងៃ​ជា​និស្សិត​ឆ្នាំទី៣ ដេប៉ាតឺម៉ង់​សំណង់​ស៊ីវិល នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ប្រឡង​ជាប់​នៅ​សាលា Ecole Polytechnique។

៣. កញ្ញា ឃុន ស៊ីវលុយ មាន​ស្រុក​កំណើត​នៅ​រាជធានីភ្នំពេញ ជា​អតីត​សិស្ស​វិទ្យាល័យ​ទួលទំពួង សព្វ​ថ្ងៃ​ជា​និស្សិត​ឆ្នាំទី៣ ជំនាញ ស្ថាបត្យកម្ម ក្នុង​ដេប៉ាតឺម៉ង់​ស្ថាបត្យកម្ម នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ប្រឡង​ជាប់​នៅសាលា Ecole Polytechnique។

៤. លោក បាន ប៊ុនរ៉ុង មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្តាល បាន​បញ្ចប់​សញ្ញាប័ត្រ​មធ្យមសិក្សា ទុតិយភូមិ​ក្នុង​ឆ្នាំ ២០២១ នៅ​វិទ្យាល័យ ចំណេះ​ទូទៅ និង​បច្ចេកទេស​ហ៊ុនសែន ជម្ពូវ័ន។ បច្ចុប្បន្ន ជា​និស្សិតឆ្នាំ​ទី៣ ជំនាញ​វិទ្យាសាស្ត្រ​ទិន្នន័យ (Data Science) ក្នុង​ដេប៉ាតឺម៉ង់​គណិតវិទ្យា​អនុវត្ត និង​ស្ថិតិ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ប្រឡង​ជាប់​នៅ​សាលា ENSAE។

៥. កញ្ញា ស្រ៊ឹម សុគន្ធី មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល ជា​អតីត​សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​កោះធំ។ បច្ចុប្បន្ន ជា​និស្សិត​ឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រ​ទិន្នន័យ (Data Science) ក្នុង​ដេប៉ាតឺម៉ង់​គណិតវិទ្យា​អនុវត្ត និង​ស្ថិតិ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ប្រឡង​ជាប់​នៅ​សាលា Télécom Paris។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ១១ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ១១ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម