Connect with us

ព័ត៌មានជាតិ

មន្ទីរ​សាធារណការ​ខេត្ត​កែប និង​អាជ្ញាធរ​មូលដ្ឋាន​ រួមគ្នា​ចុះ​អប់រំ​ណែនាំ​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់

បានផុស

នៅ

កែប ៖ នា​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ប្រធាន​មន្ទីរសាធារណការ​ខេត្តកែប លោក​ម៉ម ទូច បានចាត់ឱ្យ​ក្រុមការងារ​ សហការ ជាមួយ អាជ្ញាធរ​មូលដ្ឋាន​ ​ចុះអប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​អ្នក​បើកបរ​តាម​ដងផ្លូវ​ជាពិសេស​រថយន្ត​ដឹក​ទំនិញ​ធុនធ្ងន់​ នៅលើ​ផ្លូវ​ខេត្ត១៣៣៥ ត្រង់ចំណុច PK4+450 ដែល​មានទីតាំង​ស្ថិតនៅ​ភូមិ​ចំការ​ចេក(តំបន់ភ្នំវល្លិ) ឃុំពងទឹក​ ស្រុកដំណាក់ចង្អើរ​ ខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ក្នុង​ប្រតិបត្តិការ​នេះ ​ក្រុមការងារ បាន​តម្រង់​ទិស​ដល់​អ្នក​បើកបរ​តាម​ដង​ផ្លូវ​ក្នុង​ការ​ប្រើប្រាស់​ល្បឿន​ ការ​ផ្ទុក​ទំនិញ​លើសទម្ងន់​ ការ​គ្រប​សំណាញ់​ និង​ការ​កាត់​ត​ទ្រុង​ខុសបច្ចេកទេស​ជាដើម ហើយ​ត្រូវ​ភ្ជាប់​ឯកសារ​ពេល​កំពុង​បើកបរ មានដូចជា​បណ្ណបើកបរ ឬ ឈៀក​ជាដើម​ និង​បាន​ឱ្យ​អ្នកបើក​រថយន្តបែន​ដឹក​ថ្ម​ដឹក​ដី​ចំនួន១៨គ្រឿង ធ្វើ​កិច្ច​សន្យាគោរព​តាម​ច្បាប់​កំណត់​។

ជាពិសេស​មន្ទីរសាធារណការ​ខេត្ត​កែប​ និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​ចូលរួម​ផ្សព្វផ្សាយ ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ ដោយ​ស្រង់​យក​មាត្រា​៦០​មាត្រា៧៥ ជំពូក​ទី​១១(​ទោស​ប្បញ្ញត្តិ​)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម