Connect with us

ព័ត៌មានជាតិ

លោក សំបូរ មាណ្ណារ៉ា៖ ការធ្វើសប្បុរសធម៌ ជាការរួមចំណែកមួយក្នុងការជួយប្រទេសជាតិ

បានផុស

នៅ

លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្រ្ត បានលើកឡើងថា ការធ្វើសប្បុរសធម៌ ជាការរួមចំណែកមួយក្នុងការជួយប្រទេសជាតិ ជាពិសេស ការជួយទៅដល់អ្នកដែលគ្មានលទ្ធភាពក្នុងការបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ លោក បានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ពាសជាមួយ«កម្ពុជាថ្មី» កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្រ្ត លោក សំបូរ មាណ្ណារ៉ា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាគំរូមួយដ៏ប្រពៃនៃការធ្វើសកម្មភាពសប្បុរសធម៌ ព្រោះសម្តេច តែងតែជួយដល់អ្នកអ្នកដ៏ទៃដោយមិនចង់បានការតបស្នងមកវិញ ជាពិសេសអ្នកដែលជួបការលំបាក និងគ្មានលទ្ធភាពក្នុងការរៀនសូត្រជាដើម។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ​ សម្តេច ​ហ៊ុន សែន បានជួយដល់សិស្សនិន្ទេសA មូយរូបដែលមានឳពុកម្តាយជាជនពិការ ហើយជួបការលំបាក ឱ្យបន្តការសិក្សានូវជំនាញដែលខ្លួនចង់រៀន ព្រមទាំងជួយជ្រុមជ្រែងដល់ក្រុមគ្រួសាររបស់គេថែមទៀត។ តាមរយៈការជួយទាំងអស់នេះ ធ្វើឱ្យគេមានឱកាសបង្កើននូវសមត្ថភាព ចំណេះ ជំនាញសកម្ម ដែលជាតិត្រូវការ និងបានរៀននូវជំនាញដែលគេចង់រៀន ដើម្បីបម្រើឱ្យផលប្រយោជន៍ជាតិ។ លោកថា សកម្មភាពទាំងអស់នេះ​ហើយដែលជាគំរូសម្រាប់ធ្វើកិច្ចការ ដើម្បីប្រទេសជាតិទាំងអស់គ្នា។

ជាមួយគ្នានេះ លោក សំបូរ មាណ្ណារ៉ា ក៏បានអំពាវនាវដល់អ្នកដែលមានទ្រព្យធន ធនធាន និងមានលទ្ធភាព ដែលអាចជួយដល់អ្នកដ៏ទៃបាន ទោះតិច ឬច្រើន សូមចូលរួមចំណែកជាមួយគ្នា ដើម្បីផ្សារភ្ជាប់ទស្សនៈនៃការអភិវឌ្ឍជាតិតាមរយៈការធ្វើសប្បុរសធម៌នេះ។ លោក​បន្ថែមថា ការធ្វើសប្បុរសធម៌​ ត្រូវធ្វើដើម្បីជាតិ កុំធ្វើដើម្បីតែផលប្រយោជន៍បុគ្គល បក្ខពួក ឬក្រុម ព្រោះសប្បុរសធម៌ពិតប្រាកដ មិនចង់បានអ្វីសម្រាប់ខ្លួនឯងវិញទេ គឺគិតគូរពីផលប្រយោជន៍សម្រាប់ជាតិទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម