Connect with us

ព័ត៌មានជាតិ

សមាគមបុគ្គលិក​​សិក្សា​ខ្មែរ​ ថ្កោល​ទោស​ចំពោះអាចារ្យ​​A​និង​ស្នើ​ឱ្យ​សមត្ថកិច្ច​ចាត់​វិធានការ​

បានផុស

នៅ

សមាគមបុគ្គលិក​សិក្សាខ្មែរ​បាន​ថ្កោល​ទោស​ ចំពោះ​អាចារ្យ​ A ពោល​​ពាក្យ​ប្រមាថគ្រូ​បង្រៀន​។ នេះបើយោងតាម​​សេចក្តី​ថ្លែងការណ៍របស់​សមាគម​បុគ្គលិកសិក្សា​ខ្មែរមួយ​ច្បាប់ ដែល​​គេហទំព័រកម្ពុជាថ្មី​បាន​​ទទួល​មុន​នេះ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​បាន​បញ្ជាក់​ថា ទង្វើ​របស់​អាចារ្យ​ A ជាការ​ប្រមាថ ប្រកប​ដោយ​សម្ដី​អសុរោះ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​​ដល់​កិត្តិយស​ សេចក្តីថ្លៃថ្នូរ លើ​គោល​ដៅ​​នៃ​វិជ្ជាជីវៈ​គ្រូបង្រៀន​​​គ្រប់​កម្រិត ដែល​បាន​​ការពារ​គ្រប់​គ្រងដោយ​ច្បាប់​ស្តី​ពី​ការអប់រំ ដោយលក្ខន្តិកៈនៃ​ ស.ប.ស.ខ និង​ដោយ​ទនៀមទម្លាប់​ប្រពៃណីរបស់​​ប្រជាជន​ខ្មែរ ដែល​បាន​ចាត់ទុក​គ្រូបង្រៀន​ ជាមាតា​ទី​២ របស់កូន​ចៅ​ពួកគេ។

ក្នុងនាមសមាជិក​សមាជិការ​ជាង ១២ម៉ឺន​នាក់​ ចាត់ទុក​ឧបាយកលទុក្ចចរិក​​នេះជាបទល្មើស​បរិហាកេរ្តិ៍ជាសាធារណៈយ៉ាង​ពិសពុល ដែលមិន​អាចទទួល​យក​បាន​​ និង​ស្នើដោយទទូច​ចំពោះសមត្ថកិច្ច​ មេត្តា​ពិនិត្យ​ និង​សម្រេចចាត់វិធានការតាម​​ផ្លូវច្បាប់​ជូន​​សមាជិក​ សមាជិការសមាគម បុគ្គលិក​សិក្សា​ខ្មែរផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេល​ថ្មីៗ​នេះ​អាចារ្យ A បានលើកឡើងតាមវិទ្យុអេប៊ីស៊ីថា តួនាទីរបស់គ្រូក្នុងយុគសម័យនេះគ្រូបង្រៀនសិស្សឱ្យស្អប់គណបក្សប្រជាជនតាំងពីដើមមក។ គ្រូមានតួនាទីផឹកស្រា (ផឹកស្រាជាមួយសិស្ស)គ្រូលេងតែFB អត់បង្រៀនសិស្សសោះ។ ពិសេសបានប្រើពាក្យអស្សុរសដូចជាថា គ្រូហ្នឹងធំចុយម្រាយហើយជាពិសេសតាមស្រុកស្រែមានអំណាចគ្មានអាណាធំដល់ជាដើម។ គ្រូហ្នឹងស៊ីប្រាក់ខែច្រើន​ជាងប៉ូលិសទាហានប៉េអឹម ដែលធ្វើការពេញ24ម៉ោង។ ចំណែកគ្រូវិញមួយឆ្នាំធ្វើការតែ៥ខែ បើបឋមវិញមួយថ្ងៃបង្រៀនតែកន្លះពេលប៉ុណ្ណោះ។ គ្រូហ្នឹងល្អទាំងអស់អាក្រក់តែមីមួយហ្នឹងប៉ុណ្ណោះ និងមានពាក្យប្រមាថជាច្រើនទៀត។

យោងតាមផេកបេះដូងគ្រូបង្រៀនកម្ពុជាបានឲ្យដឹងថា អាចារ្យ A ដៀលគ្រូទូទាំងប្រទេស ហើយកំពុងញ៉ុះញង់ឱ្យមហាជនស្អប់គ្រូ។

ផេកដដែលបានបញ្ជាក់ថា«ក្នុងនាមខ្ញុំជាគ្រូម្នាក់ពិតជាមិនអាចទទួលយកពាក្យប្រមាថទាំងអស់នេះឡើយ។អ្នកខ្លះនិយាយថាគេនិយាយតែគ្រូដែលអាក្រក់បានប្រព្រឹត្តិចឹងបើយើងល្អហើយកុំរើសដាក់ខ្លួនប៉ុន្តែអាចារ្យ Aគឺកំពុងដៀលគ្រូទាំងប្រទេសសួរថាតើក្នុងនាមយើងជាគ្រូមួយរូបដែរអាចទទួលយកបានដែរអត់»។ ផេកនោះបានស្នើសូមឲ្យក្រសួងអប់រំជួយមានវិធានការលើរឿងនេះផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម