Connect with us

ព័ត៌មានជាតិ

លោក អូន ព័ន្ធមុនីរ័ត្ន ផ្តល់អាហារូបករណ៍ដល់​អ្នកចង់បម្រើការងារ​ក្នុងក្រសួងសេដ្ឋកិច្ច

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់សិស្ស-និស្សិតដែលមានឪពុកម្តាយ ឬអាណាព្យាបាល កំពុងបម្រើការ​ងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសិក្សានៅតាមបណ្តាគ្រឹះស្ថានសិក្សានានា ក្នុងឆ្នាំសិក្សា ២០២៤ ទៅតាម​មុខ​ជំនាញ និងគ្រឹះស្ថានសិក្សាដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជូនជាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ការផ្តល់អាហារូបករណ៍នេះ ក្នុងគោលបំណងចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់មន្ត្រីបម្រើការងារ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដើម្បីទទួលបានអាហារូបករណ៍បេក្ខជននឹងត្រូវពិនិត្យ និងវាយតម្លៃនៃការជ្រើសរើស ផ្អែកលើលក្ខខណ្ឌ​ដែលបាន​កំណត់ក្នុងគោលការណ៍អាហារូបករណ៍របស់ លោកឧបនាយករដ្ឋមន្រ្តី។

ចំពោះការបំពេញនីតិវិធីចូលរៀនផ្សេងៗ របស់គ្រឹះស្ថានសិក្សាដែលបានជ្រើសរើស ជាកាតព្វកិច្ចរបស់បេក្ខជន​អាហារូបករណ៍។

សម្រាប់គ្រឹះស្ថានឧត្តមសិក្សាសហការផ្តល់អាហារូបករណ៍នេះ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន សាកលវិទ្យា​ល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិទ្យាស្ថានវ៉ាន់ដា សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

បើតាមក្រសួងសេដ្ឋកិច្ច បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវបំពេញពាក្យស្នើសុំអាហារូបករណ៍ នៅ”មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម