Connect with us

ព័ត៌មានជាតិ

ក្រោមម្លប់សន្ដិភាព ប្រជាពលរដ្ឋមានឱកាស ហ្វឹកហាត់កីឡា​ដែលខ្លួនចូលចិត្ត

បានផុស

នៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៣ បានអញ្ជើញ​ជាអធិបតីក្នុង​ពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលរៀបចំទ្បើង​ដោយ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានធ្វើការកោតសរសើរចំពោះសមត្ថភាព និងទេព​កោសល្យរបស់កីឡាករ-កីឡាការិនី នៃកីឡារាំកម្ពុជា ដែលបានបង្ហាញនូវបច្ចេកទេសរាំដ៏ប៉ិនប្រសព្វ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ដែលសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន បន្ដជួយគាំទ្រទាំងផ្នែកថវិកា សម្ភារៈ បច្ចេកទេស និងទីកន្លែងហ្វឹកហាត់ដល់សហព័ន្ធកីឡារាំកម្ពុជា ដើម្បីបន្ដបេសកកម្ម និងអភិវឌ្ឍធនធានកីឡាករ-កីឡាការិនី ក្នុងវិស័យកីឡានេះ ឱ្យកាន់តែរីកចម្រើនថែមទៀត។

លោកជំទាវបានមានប្រសាសន៍ទៀតថា ក្រោមម្លប់នៃសុខសន្ដិភាព ប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងស្រទាប់យុវវ័យ មានឱកាស និងជម្រើសច្រើន ទាំងពេលវេលា និងលទ្ធភាព ដើម្បីធ្វើការហ្វឹកហាត់កីឡា ដែលខ្លួនចូលចិត្ត ហើយបានវិវវឌ្ឍខ្លួនក្លាយជាធនធានដ៏ល្អសម្រាប់សង្គមរហូតមានសមត្ថភាពចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ ព្រមទាំងដណ្ដើមបានមេដាយកិត្តិយសជូនជាតិថែមទៀត។

លោកជំទាវបណ្ឌិត ក៏បានធ្វើការផ្ដាំផ្ញើរដល់សហព័ន្ធកីទ្បារំាកម្ពុជា ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ ឱ្យបន្ដការហ្វឹកហាត់ និងថែបំប៉នសុខភាពឱ្យបានប្រសើរ, ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងភាពជាអ្នកតំណាងដ៏ល្អរបស់កម្ពុជា ដើម្បីបង្កើតនូវការចងចាំពីបណ្តាមិត្តអន្តរជាតិ ក៏ដូចជារក្សាសាមគ្គីភាព និងមិត្តភាពជាមួយអត្តពលិកនៃបណ្ដាប្រទេសនានា សម្រាប់ការចូលរួមការប្រកួត នាពេលខាងមុខ។

​ការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ គឺបានរៀបចំទ្បើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់កីឡាករ-កីឡាការិនីចំនួន ៥០ រូប មកពីក្លិបចំនួន ៥ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១១ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៥ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១២ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម