Connect with us

ព័ត៌មានជាតិ

សិស្សនិទ្ទេសA ខេត្តកោះកុង ទទួលបានម៉ូតូម្នាក់ ១គ្រឿង និងថវិកា ៤លានរៀល

បានផុស

នៅ

សិស្សប្រឡងជាប់និទ្ទេសA ចំនួន ៣នាក់ បានទទួលម៉ូតូម្នាក់ ១គ្រឿង និងថវិកាម្នាក់ ៤លានរៀល ពីសម្តេចពិជ័យសេនា ព្រមទាំង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្មានអ្វីប្រែប្រួលនោះទេ គឺសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៣នាក់ នៅខេត្តកោះកុង បានរង្វាន់លើកទឹកចិត្តពីថ្នាក់ដឹកនាំហើយ ក្រោយមានការសន្យា ជំរុញសិស្សប្រឹងប្រែងរៀនសូត្រ និងប្រឡងជាប់ជាស្ថាពរ។

ថ្លែងក្រោយជួបសំណេះសំណាលរវាងសិស្ស និងអាណាព្យាបាលសិស្សនិទ្ទេសA នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នេះ លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង តំណាង លោកស្រី មិថុនា ភូថង បានឱ្យដឹងថា ម៉ូតូម្នាក់ ១គ្រឿងដែលប្រគល់ជូនសិស្សនៅពេលនេះ ជាអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបត្ថម្ភដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group)។ រីឯថវិកាក្នុងម្នាក់ ៤លានរៀល ប្រគល់ជូនសិស្សជាប់និទ្ទេស A ជាប្រាក់ឧបត្ថមដោយផ្ទាល់របស់ លោកស្រី មិថុនា ភូថង អភិបាលខេត្ត។

បេក្ខជន បេក្ខនារីទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ គឺទី១ កញ្ញា ឆាយ ច័ន្ទបូរមី លំដាប់ពិន្ទុ ៩៩,២៨០ មកពីវិទ្យាល័យបច្ចេកទេសតេជោសែនកោះកុង ទី២ កញ្ញា ឆុន ស្រីណាត់ លំដាប់ពិន្ទុ ៩៩,១៣៥ មកពីវិទ្យាល័យបច្ចេកទេសតេជោសែនកោះកុង និងទី៣ យុវជន មាស រតនៈវិភូ លំដាប់ពិន្ទុ ៩៨,៩៦៣ មកពីវិទ្យាល័យ ថ្មស ស្រុកបូទុមសាគរ។

លោកស្រីអភិបាលរងខេត្ត បានកោតសរសើរខ្ពស់ពីកិច្ចប្រឹងប្រែងរៀនសូត្រប្រកបដោយភាពជោគជ័យគួរជាទីមោទនភាពសម្រាប់ខេត្តកោះកុង និងក្រុមគ្រួសាររបស់ពួកគេ។ លោកស្រីរំពឹងទុកជាមុនថា សិស្សនិទ្ទេសA ទាំង៣នាក់ នឹងបន្តស្វះស្វែងរៀនសូត្របង្កើនសមត្ថភាពចំណេះដឹងទៅលើមុខវិជ្ជាជំនាញដែលពួកគាត់ពេញចិត្តនៅថ្នាក់មហាវិទ្យាល័យ ហើយក្រោយរៀនចប់ ឬមានការងារធ្វើ សូមវិលមកចូលរួមជាធនធានមនុស្សដ៏ល្អអភិវឌ្ឍន៍ខេត្តផងដែរ។

យោងតាមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បង្ហាញថា មានសិស្សប្រឡងជាប់សរុបចំនួន ៨៥១ នាក់ ស្រី ៤៤៧នាក់ បើគិតជាភាគរយ ៦៩,៧៥% នៃចំនួនបេក្ខជនបានមកប្រឡងនៅខេត្តកោះកុង៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម