Connect with us

ព័ត៌មានជាតិ

ថៃ ចាប់ផ្ដើមអនុវត្តបញ្ចុះតម្លៃការធ្វើទិដ្ឋាការការងារដល់កម្មករខ្មែរ ពី ជិត ២ ពាន់បាត មកត្រឹម ៥ រយបាត

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ១២ ធ្នូ​នេះ​ថា រាជរដ្ឋាភិបាល​ថៃ បាន​ចាប់ផ្ដើម​អនុវត្ត​ការ​បញ្ចុះ​តម្លៃ​ការ​ធ្វើ​ទិដ្ឋាការ​ការងារ​ដល់​កម្មករ​ខ្មែរ ពី ១៩០០ បាត មក​នៅ​ត្រឹម ៥០០ បាត ចាប់ពី​ដើមខែ​ធ្នូ ឆ្នាំ ២០២៣ នេះ តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បាន​បន្ត​ថា ការ​បញ្ចុះ​តម្លៃ​ការ​ធ្វើ​ទិដ្ឋាការ​នេះ នឹង​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​យ៉ាង​ច្រើន​ដូចជា ជួយ​កាត់បន្ថយ​ការ​ចំណាយ​របស់​ពលករ និង​ជួយ​លើក​ទឹកចិត្ត​ពលករ​មក​បំពេញ​បែបបទ​ស្របច្បាប់ ក្នុង​ការ​ចូល​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាដើម។

លោក កត្តា អ៊ន បាន​បន្ថែម​ថា «ខ្ញុំ សូម​អំពាវនាវ​ដល់​បង​ប្អូន​ពលករ​ខ្មែរ​ដែល​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ សូម​ចូល​ទៅ​ស្របច្បាប់ តាមរយៈ​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ដែល​បាន​ចុះបញ្ជី និង​ទទួល​ស្គាល់​ដោយ​ក្រសួង​ការងារ ជៀសវាង​ការ​ចូល​ទៅ​ប្រទេស​គេ​ខុសច្បាប់ ដែល​នឹង​ប្រឈម​ផ្លូវ​ច្បាប់​ប្រទេស​គេ និង​ការ​ជួញដូរ​មនុស្ស​។ តម្លៃ​ទិដ្ឋាការ​ការងារ​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន​ត្រឹមតែ ៥០០ បាត ដូច្នេះ​ជា​ការ​ងាយស្រួល និង​ជួយ​កាត់បន្ថយ​ការ​ចំណាយ​បងប្អូន​បាន​ច្រើន។ ដូច្នេះ សូម​បំពេញ​បែបបទ​តាមច្បាប់​ទាំងអស់​គ្នា ដើម្បី​សុខ​សុវត្ថិភាព​បងប្អូន​ពលករ និង​លើក​កិត្តិយស​ជាតិ​សាសន៍​ខ្មែរ​យើង​លើ​ឆាក​អន្តរជាតិ​ផង​ដែរ»។

ថ្មីៗ​នេះ គណៈរដ្ឋមន្ត្រី​ថៃ បាន​ចេញ​សេចក្ដី​សម្រេច​មួយទៀត​ក្នុង​ការ​អនុវត្ត​ការ​កាត់បន្ថយ​ថ្លៃ​សេវា​ទិដ្ឋាការ​បណ្ដោះអាសន្ន​ពី​ចំនួន​ផ្លូវការ ២០០០ បាត និង​ថ្លៃ​បន្ត​បន្ទាប់ពី ១៩០០ បាត ទៅ ៥០០ បាត សម្រាប់​ប្រទេស​ទាំងពីរ។ ការ​សម្រេចចិត្ត​កាត់បន្ថយ​ថ្លៃ​ទិដ្ឋាការ​ជា​បណ្ដោះអាសន្ន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ភាគី​ថៃ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការ​កាត់បន្ថយ​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចំណាកស្រុក​ជា​ទៀងទាត់ និង​លើក​កម្ពស់​ការងារ​ស្របច្បាប់​របស់​ពលករ​បរទេស។

ការ​កាត់បន្ថយ​ថ្លៃ​ទិដ្ឋាការ​ជា​បណ្ដោះអាសន្ន​នេះ មាន​សុពលភាព​រយៈពេល ៤ ឆ្នាំ ចាប់ពី​ថ្ងៃ​ចូល​ជា​ធរមាន នៃ​បទបញ្ជា​ក្រសួង (TBA) រៀងៗ ខ្លួន ហើយ​អាច​អនុវត្ត​បាន​ចំពោះ​ពលករ​បរទេស​ទាំងអស់​នៅ​ក្នុង​ប្រទេស​ថៃ មិន​ថា​អ្នក​នៅ​ក្រោម​ប្រព័ន្ធ MOU ឬ អ្នក​ត្រូវ​បាន​អនុញ្ញាត​ពិសេស​ឱ្យ​ស្នាក់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ​ក្រោម​ការ​ឧបត្ថម្ភ នៃ​ដំណោះស្រាយ​គណៈរដ្ឋមន្ត្រី​រៀងៗ ខ្លួន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៣៦ នាទីutes មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

សេដ្ឋកិច្ច៤១ នាទីutes មុន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្ដូរឈ្មោះដាក់ទៅជា «អាកាសចរណ៍ជាតិកម្ពុជា»

សេចក្ដីជូនដំណឹង៤២ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៦ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៨ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម