ព័ត៌មានជាតិ
រដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ ២៣ រោងចក្របន្ថែមទៀត រងប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ចសកល
រាជរដ្ឋាភិបាលបានបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតចំនួន ២៣រោងចក្របន្ថែមទៀតក្នុងវិស័យវាយនភណ្ឌកាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបដែលព្យួរការងារដោយសារវិបត្តិសេដ្ឋកិច្ចសកល។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី១៤ ចុះនៅថ្ងៃទី១២ ធ្នូ នេះបានឱ្យដឹងថា រោងចក្រចំនួន ២៣ព្យួរការងារនៅក្នុងខែតុលា និងខែវិច្ឆិកា ក្នុងនោះមាន ១៣ នៅរាជធានីភ្នំពេញ ២រោងចក្រនៅខេត្តកណ្តាល ៣រោងចក្រនៅខេត្តកំពង់ស្ពឺ ១រោងចក្រនៅខេត្តតាកែវ ១រោងចក្រនៅខេត្តកំពង់ចាម ២រោងចក្រនៅខេត្តស្វាយរៀង និង ១រោងចក្រនៅខេត្តពោធិ៍សាត់។ ចំពោះការបើកប្រាក់ឧបត្ថម្ភនេះរាជរដ្ឋាភិបាលធ្វើឡើងតាមរយៈ ធនាគារវីងដែលផ្ញើសារចូលទៅក្នុងទូរស័ព្ទដៃរបស់កម្មករនិយោជិតដែលបានផ្តល់ឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ និងសហគ្រាសនាពេលកន្លងមក។ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះទឹកប្រាក់ចំនួន ៨១០០០រៀលស្មើនឹង ២០ដុល្លារ សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលពីដល់ ៧ថ្ងៃដល់ ១៤ខែ។ ទឹកប្រាក់ ១៦២០០០រៀលស្មើនឹង ៤០ដុល្លារអាមេរិកសម្រាប់ព្យួរការងាររយៈពេល ១៥ថ្ងៃដល់ ១ខែ។
ក្រសួងបានរំលឹកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃបន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីងដោយត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុតដើម្បីបើកប្រាក់ឧបត្ថម្ភនេះ ហើយរាល់ការបើកប្រាក់នេះ គឺមិនតម្រូវឲ្យបង់ថ្លៃសេវាឡើយ។
ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំង ២៣នេះ មិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីង នោះត្រូវធ្វើទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួនជាបន្ទាន់។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលព្យួរការងារដោយសារវិបត្តិសេដ្ឋកិច្ចសកលលើកទី១ នៅថ្ងៃទី០២ មិថុនា ឆ្នាំ២០២៣ ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ