ព័ត៌មានជាតិ
មកដឹងទីតាំងទស្សនាការសម្តែងល្ខោន និងសិល្បៈទស្សនីយភាព នារាត្រីព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»
ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២) អាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» កាន់តែវិសេសវិសាល ដោយមានទាំងស្ដង់ពិព័រណ៌ ការប្រារព្ធពិធីបែបប្រពៃណីសាសនា ការសម្តែងល្ខោន សិល្បៈទស្សនីយភាពជាច្រើនទម្រង់នាងពេលរាត្រី រយៈពេលពេល ៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។


បើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ ស្តីពីការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ “រំលឹកគុណអង្គរ” ប្រចាំឆ្នាំ២០២៣ អជ្ញាធរជាតិអប្សារ បានរៀបចំទីតាំងសម្តែងទស្សនីយភាពផ្សេងៗគ្នា ទៅតាមថ្ងៃនីមួយៗ។
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ (៦ល្ងាច – ១០យប់)
_ ព្រឹត្តិការណ៍សម្តែងសិល្បៈល្ខោន យីកេមហាជន នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីសអង្គរវត្ត។
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ (៦ល្ងាច – ១០យប់)
_ ព្រឹត្តិការណ៍ “រាត្រីចងចាំលើកទី៤” នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ។

ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ (៦ល្ងាច – ១០យប់)
_ ការសម្តែងសិល្បៈ ល្ខោនស្បែកធំ នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីសអង្គរវត្ត។
_ នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ៖ ការសម្តែងសិល្បៈចម្រុះ និងការសម្តែងសិល្បៈ ល្ខោនបុរាណពោលស្រី។
ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ (៦ល្ងាច – ១០យប់)
_ ការសម្តែងល្ខោនខោល រឿងរាមកេរ្តិ៍ ឈុត “ចម្បាំងកុម្ផិការណ៍” នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីសអង្គរវត្ត។
_ ការបង្ហាញក្បាច់គុនបុរាណខ្មែរ ដែលនឹងប្រព្រឹត្តទៅចំនួន ២ថ្ងៃ (ថ្ងៃទី១៦-១៧) នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ។

គួរជម្រាបថា ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ធ្វើឡើងក្នុងគោលបំណងដើម្បីរំលឹកគុណ មហាក្សត្រខ្មែរគ្រប់ព្រះអង្គ ក៏ដូចជាវីរៈជនខ្មែរគ្រប់ជំនាន់ ដែលកសាង និងថែរក្សាប្រាង្គប្រាសាទខ្មែរ ដោយផ្តល់ជាប្រយោជន៍យ៉ាងក្រាសក្រៃដល់ជាតិមាតុភូមិកម្ពុជាទល់នឹងសព្វថ្ងៃ។ មិនតែប៉ុណ្ណោះ ក៏ដើម្បីជាការរួមចំណែកដល់ការផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍កម្ពុជាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ