ព័ត៌មានជាតិ
ស្រុកស្រែអំបិល រម្លឹកគុណរណសិរ្ស ២ធ្នូ ដែលជាកម្លាំងស្នេហាជាតិរំដោះភ្លើងសង្រ្គាម
លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងមីន្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ-១៩៧៨- ២ធ្នូ ២០២៣) នៅមូលដ្ឋានស្រុកស្រែអំបិល។

ថ្លែងក្នុងឱកាសនោះ លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានរំលេចថា ទិវាកំណើត រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា រណសិរ្សសាមគ្គីអភីវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃប្រវត្ថិសាស្រ្តដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសរួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើតរណសិរ្សធ្វើចលនាតស៊ូក្នុងគោលដៅរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិឡើងវិញ រួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បទប្រល័យពូជសាសន៍ ប៉ុល ពត។

លោកអភិបាលរងខេត្ត បានបន្ថែមថា អង្គមិទ្ទីញនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរម្លឹកកឡើងវិញនូវទិវាជាប្រវត្ថិសាស្រ្តនៃដំំណើរចាប់ផ្តើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្រ្គោះយើងទាំងអស់គ្នាឱ្យចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស ២ ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល ធ្វើឱ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។

នាឱកាសដ៏ថ្លៃថ្លានេះដែរ លោកអភិបាលរងខេត្ត ក៏សូមបានសម្តែងនូវស្មារតីដឹងគុណយ៉ាងជ្រាលបំផុត និងសូមលំឱនកាយគោរពដួវវិញ្ញាណក្ខ័ន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាអគ្គស្ថាបនិករណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងបុព្វការីជន វីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មដ៏ធំធេង និងយ៉ាងអង់អាចក្លាហានក្នុងការបម្រើជាតិមាតុភូមិគ្រប់សម័យកាល ដើម្បីភាពស្ថិតស្ថេរ គង់វង្ស រីកចម្រើននៃទឹកដីមាតុភូមិ និងប្រជាជនកម្ពុជា។
ឈរលើមូលដ្ឋាននៃសុខសន្តិភាប និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំដ៏ឈ្លៀលវៃបានដាក់ចេញនូវគោលនយោបាយជាច្រើនសំដៅធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទោះបីជាកម្ពុជាបានរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្តី ក៏កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៣នេះ ត្រូវប៉ាន់ស្មានថា នឹងមានកំណើនក្នុងអត្រា៥,៦ភាគរយ ហើយនឹងសម្រេចបានកំណើនប្រមាណ៦,៦ភាគរយៈក្នុងឆ្នាំ២០២៤ ដោយសាររំពឹងទុកលើការបន្តងើបឡើងវិញនៃតម្រូវការខាងក្រៅ ជាពិសេសលើសកម្មភាពទេសចរណ៍ ស្របពែលដែលសកម្មភាពធុរកិច្ចក្នុងស្រុកនៅបន្តរក្សាបាននិន្នាការល្អ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ