ព័ត៌មានជាតិ
វត្តមាននាវា Westerdam បានបង្ហាញពីការវិលត្រឡប់នៃកំណើនភ្ញៀវទេសចរអន្តរជាតិ
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានលើកឡើងថា វត្តមានរបស់នាវាខ្នាតធំ Westerdam ចូលមកទឹកដីកម្ពុជាម្តងទៀតនេះ បានឆ្លុះបញ្ចាំងពីការវិលត្រឡប់នៃភ្ញៀវទេសចរអន្តរជាតិ ដែលជាយុទ្ធសាស្រ្តផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នាវា Westerdam នឹងដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណ ១៥០០នាក់ ចូលខេត្តព្រះសីហនុ នៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២៣។

លោក តាំង សុចិត្តគ្រឹស្នា បានប្រាប់កម្ពុជាថ្មីថា តាមការគ្រោងទុកភ្ញៀវទេសចរអន្តរជាតិទាំងអស់នោះ នឹងធ្វើដំណើរកម្សាន្តនៅក្នុងខេត្តព្រះសីហនុ នៅតាមតំបន់ឆ្នេរ ទីវត្តអារាម ផ្សារ សាលារៀន និងហូសទៅរាជធានីភ្នំពេញ កំពត និងខេត្តសៀមរាប ផងដែរ។ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មុននឹងនាវាទេសចរណ៍អន្តរជាតិ សម្រេចចិត្តថា លក់កញ្ចប់ទេសចរណ៍ឱ្យភ្ញៀវអន្តរជាតិ ទៅលេងកម្សាន្តប្រទេសណាមួយនោះ គេតែងតែសិក្សាពីតំបន់ទេសចរណ៍ ភាពទាក់ទាញ ជាពិសេសសន្តិសុខសុវត្ថិភាព ដែលក្នុងនោះ កម្ពុជាស្ថិតនៅក្នុងគោលដៅដែលភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ និងមានសុវត្ថិភាពល្អ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងត្រៀមរៀបចំការទទួលភ្ញៀវទេសចរអន្តរជាតិផង និងរំឮករយៈពេល ៣ឆ្នាំ នៃការចូលសំចតរបស់នាវា Westerdam កាលពីឆ្នាំ ២០២០ គ្រាដែលប្រទេសជាច្រើនបានបដិសេធមិនអនុញ្ញាតឱ្យនាវានេះចូលចត នៅអំឡុងវិបត្តិកូវីដ-១៩ ផ្ទុះឆ្លងរាលដាលខ្លាំង ប៉ុន្តែបែរជាកម្ពុជា អនុញ្ញាតឱ្យនាវានេះចូលចត ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលទូទាំងពីភពលោក។

បើតាមលោក ឡុង ឌីម៉ង់ ព្រឹត្តិការណ៍នាពេលនោះ បានបញ្ជាក់ថា កម្ពុជា ជាប្រទេសតូចតែមានបេះដូងធំ បើទោះជាប្រឈមនឹងការឆ្លងពីជំងឺរាតត្បាតដ៏កាចសាហាវ តែសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី នៅតែមានសណ្តានចិត្តមនុស្សធម៌ជួយដល់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងជាប់គាំងនៅលើនាវាទាំងអស់នោះ ដើម្បីឱ្យពួកគេបានវិលត្រឡប់ទៅប្រទេសកំណើតវិញ តាមមធ្យោបាយរៀងៗខ្លួន។

ព្រឹត្តិការណ៍ទាំងអស់នេះហើយ ដែលធ្វើឱ្យនាវាខ្នាតយក្ស Westerdam នៅតែចងចាំមិនភ្លេច និងចិញ្ចឹមចិត្តដឹកនាំភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តនៅកម្ពុជា ជាថ្មីម្តងទៀត។ លោកអភិបាលរងខេត្តព្រះសីហនុ មើលឃើញថា នេះក៏ឱកាសឱ្យកម្ពុជា បានបង្ហាញពីសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ក្រោយវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា អាជ្ញាធរ បាននិងកំពុងរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរក្សាអនាម័យបរិស្ថាន និងដាក់តាំងបង្ហាញរូបភាពពីតំបន់ទេសចរណ៍សំខាន់ៗផងដែរ។
សូមបញ្ជាក់ថា នាវា Westerdam នឹងចូលកម្ពុជា ពេញមួយថ្ងៃទី ២៨ ខែធ្នូ ដោយគ្រោងមកដល់ខេត្តព្រះសីហនុ នៅម៉ោង ៨ព្រឹក និងចាកចេញពីកម្ពុជាវិញ នៅយប់ថ្ងៃដដែលនេះ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ